ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​

​ព្រះវិហារ: ដោយមាន​ការស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ​រួចមក ជនដៃដល់​ចំនួន ៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​គូលែន របស់​ខេត្តព្រះវិហារ ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​។ ជនដៃដល់​ទាំង​៥ ត្រូវបាន​ចាប់ខ្លួន ពាក់​ព​ន្ធ័​នឹង​ករណី​លួច​ដុត​ផ្ទះ​របស់លោក​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រយង់ ស្រុក​គូលែន ប៉ុន្តែ​អ្វីដែល​ចាប់អារម្មណ៍​នោះ គឺ​ពួកគេ​ស្ថិតនៅក្នុង​ភាព​អនីតិជន​ក៏មាន ដោយ​ខ្លះ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​១៦​ឆ្នាំ​។​
     ​
​ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់ថា ជនដៃដល់​ទាំង​៥​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ស្នង​ការន គ​របាល​ខេត្តព្រះវិហារ​រួចហើយ ដើម្បី​បន្ត​កសាង​សំណុំរឿង​ទៅកាន់​តុលាការ​។ ប្រភព​ខាងលើ​បាន បញ្ជាក់ថា ជនដៃដល់​ទាំង​៥ អាច​ប្រឈមមុខ​ទៅនឹង​ផ្លូវច្បាប់​ជា​ធរមាន ប្រសិន​រកឃើញថា​មាន​ពិរុទ្ធភាព​។​
​    ​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជន​ទាំង​៥​មានឈ្មោះ រឿ ទ្រាំង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, ទី​២ ឡី ឡុ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​៣ ឈឿត ឆេន ភេទ​ប្រុស អាយុ​១២​ឆ្នាំ​, ទី​៤ ហេង តុង​សឺ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ និង​ទី​៥ ទូច ទីន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ អ្នក​ទាំង​៥​រស់នៅ​ភូមិ​ស្រយង់ជើង ឃុំ ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​
​    ​
​តាម​ចម្លើយសារភាព​បានបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ ជនដៃដល់​ទាំង​៥​នាក់ បាននាំគ្នា​ទៅ​ហូប​មីឆា​នៅ​ផ្សារ​ចាស់ ស្ថិតនៅ​ឃុំ​ស្រយង់ ស្រុក​គូលែន​។ ពេលនោះ​ឈ្មោះ សុខា បាន​ហៅ​រូបគេ​ទាំង​៥​ដើម្បី​ឲ្យ​ទៅ​ដុត​ផ្ទះ​លោក​អនុសេនីយ៍ទោ​យង់ ម៉ុក មុខ ងារ​ជា​នាយរង​ប៉ុស្តិ៍​ស្រយង់ ដោយ​ផ្តល់ប្រាក់​ចំនួន​៣០០​ដុល្លារ បើ​ធ្វើការ​បានសម្រេច​។​
​    ​
​ក្រោយពី​ព្រមព្រៀងគ្នា​រួច ឈ្មោះ សុខា ក៏បានផ្តល់​ទាំង​មធ្យោបាយ​ធ្វើដំណើរ​ជា​ម៉ូតូ និង​សាំង ព្រមទាំង​ដែកកេះ ហើយ​ថែមទាំង​ជូន​ទៅដល់​គោលដៅ​ផ្ទះកើតហេតុ​ថែមទៀត​ផង​។ នៅពេល​ជូន​ជនដៃដល់​ទៅដល់​ផ្ទះ​ដែល​ត្រុ​វ​ដុត​ហើយ ឈ្មោះ សុខា ក៏បាន​ត្រលប់​ទៅវិញ ហើយ​រូបគេ ទាំង​៥​ក៏បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​លោក​នាយរង​ប៉ុស្តិ៍​នោះ​តែម្តង​។​
​    ​
​ការដុត​ផ្ទះ​នោះ គឺ​កើតឡើង​នៅវេលា​ម៉ោង​២១.៣០​នាទី ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​ផ្ទះ​របស់លោក​នាយរង​ប៉ុស្តិ៍​បាន​ឆេះ​ខ្ទេច​តែម្តង រួមទាំង​ម៉ូតូ​របប​នគរបាល​មួយគ្រឿង រួមទាំង ប្រាក់កាស សម្ភារៈ​ក្នុងផ្ទះ​គ្មាន​សល់​។ ការដុត​ផ្ទះ​នេះដែរ​ខណៈពេលដែល​នាយរង​ប៉ុស្តិ៍​ដែលជា​ជន រងគ្រោះ​បានមក​ប្រចាំការ និង​ដើរល្បាត​នៅ​មូលដ្ឋាន​ឃុំ​ស្រយង់ ហើយ​ប្រពន្ធ និង​កូន​របស់លោក នាយរង​ប៉ុស្តិ៍​ក៏បាន​ទៅ​ដេក​លេង​នៅផ្ទះ​របស់​ពូ​នៅ​ទីរួមស្រុក​គូលែន ហើយ​ផ្ទះ​បាន​ចាក់សោរ​៕

ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​

ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​

ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​

ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​

ក្មេងៗ​អាយុ​ពី ១២​ឆ្នាំ ដល់ ១៦​ឆ្នាំ ចំនួន ៥​នាក់ ជាប់ចោទ​ពីបទ​លួច​ដុត​ផ្ទះ​នាយរង​ប៉ុស្តិ៍​ស្រយង់​
​រូបភាព​៖​ជនដៃដល់​ទាំង​៥​នាក់​ដែល​បាន​ដុត​ផ្ទះ​របស់លោក​នាយរង​ប៉ុស្តិ៍​ស្រយង់​៕​គូលែន​