អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​

​សៀមរាប:  យោងតាម​ការចង្អុលបង្ហាញ​របស់លោក​អភិបាលខេត្ត​សៀមរាប ក្នុងការ​លុបបំបាត់​ឲ្យ​អស់​ក្នុងការ​លួច​ចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់ គឺ​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅនេះ គណៈបញ្ជាការ​ឯកភាព​ស្រុក​សូទ្រនិគម ដឹកនាំ​ដោយ​លោក ម៉ក់ ប្រុស ដែលជា​អភិបាលស្រុក​សូទ្រនិគម បាន​ចុះបង្ក្រាប​ការចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់ នៅ​ទីតាំង​ចំនួន​៧ និង​រឹបអូស​បាន​ត្រី​ចំនួន​១២​ម៉ឺន​ក្បាល​។​
​    ​
​ការបង្ក្រាប​ទីតាំង​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំង​៧​កន្លែង​ខាងលើ គឺធ្វើឡើង​នៅក្នុង​ដែនទឹក​ឃុំ​កំពង់ ឃ្លាំង ស្រុក​សូ​ទ្រិ​ន​គម ហើយ​សមត្ថកិច្ច​នៃ​គណៈបញ្ជាការ​ឯកភាព​ស្រុក​សូទ្រនិគម ក៏បាន​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​
​    ​
​លោក ម៉ក់ ប្រុស អភិបាលស្រុក​សូទ្រនិគម បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នោះ​គឺ​សមត្ថកិច្ច រឹបអូស​កូន​ត្រី​ឆ្តោ​បាន​ប្រមាណ​ជាង​៨​ម៉ឺន​ក្បាល និង​ត្រី​រ៉ស់​បាន​ប្រមាណ​ជាង​៤​ម៉ឺន​ក្បាល សរុប​ទាំង ២​មុខ​ត្រី គឺមាន​ចំនួន​ជាង​១២​ម៉ឺន​ក្បាល​។ លោក​បន្តថា​ត្រី​ទាំងនោះ គឺ​មានការ​ធំធាត់​ខ្លះៗ​ហើយ​ដែរ ដែល​ប្រជា​នេសាទ គាត់​ចិញ្ចឹម​ដោយ​បំពាន​ទៅនឹង​ច្បាប់​។​
​    ​
​លោក ម៉ក់ ប្រុស បាន​ឲ្យ​ដឹង​ទៀតថា ត្រី​ទាំងអស់​ដែល​រឹបអូស​បាន​ត្រូវបាន​អាជ្ញាធរ​នាំយក ទៅ​លែង​នៅ​តំបន់​អភិរក្ស​ត្រី​មេ​ពូជ ស្ថិតក្នុង​ព្រែក​ល្វា របស់​សហគមន៍​នេសាទ​កំពង់​ឃ្លាំង ស្ថិតនៅក្នុង​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​។
​    ​
​លោក​អភិបាលស្រុក​បានបញ្ជាក់​ទៀតថា សមត្ថកិច្ច​នឹង​បន្តធ្វើ​ការស្រាវជ្រាវ បង្ក្រាប​តទៅ ទៀត ធ្វើយ៉ាងណា​លុបបំបាត់​ឲ្យ​អស់​នូវ​ការចិញ្ចឹម​ត្រី​ឆ្តោ ត្រី​រ៉ស់ ក្នុង​ទឹកដី​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​៕

អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​

អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​

អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​

អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​

អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង ១២​ម៉ឺន​ក្បាល​
​រូបភាព​៖​អភិបាលស្រុក​សូទ្រនិគម ដឹកនាំ​កំលាំង​ចុះបង្ក្រាប​ត្រី​ឆ្តោ ត្រី​រ៉ស់ ៧​កន្លែង រឹបអូស​បាន​ត្រី​ជាង​១២​ម៉ឺន​ក្បាល​៕​គូលែន​