ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៧ ស្នើ​ឲ្យ​អភិបាលខេត្ត​សៀមរាប ដក​កុងត្រូលជជុះ ចេញពី​មុខ​បុរី​សៀង​ណាំ​

​សៀមរាប: ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន ៧​ក្រុមហ៊ុន បានដាក់​ពាក្យបណ្តឹង​ផ្តិតមេដៃ​តំណាង​ក្រុម ហ៊ុន​នីមួយៗ​ចូលមក​អភិបាលខេត្ត​សៀមរាប ដើម្បី​ឲ្យ​ដក​កុងត្រូលជជុះ ស្ថិត​នៅមុខ​បុរី​សៀង​ណាំ និង​ត្រួតពិនិត្យ​ការ​យកលុយ​ក្បាល​ឡាន ពី​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​។
​    ​
​ពាក្យស្នើសុំ​នេះ គឺធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ឡា​រីតា​, ក្រុមហ៊ុន​ថេ​រ៉ូ​អ៊ិ​ច​ប្រេ​ស​, ក្រុមហ៊ុន​ហ្គោល​ឌិន​បាយ័ន​អ៊ិ​ច​ប្រេ​ស​, ក្រុមហ៊ុន​វី​ជី​អេស​អ៊ិ​ច​ប្រេ​ស ,​ក្រុមហ៊ុន​នាគ​ក្រហម​, ក្រុមហ៊ុន​សុរិយា​ជី​អ៊ិ​ច​ប្រេ​ស និង​ក្រុមហ៊ុន​រិ​ទ្ធិ​មុនី​។
​    ​
​តំណាង​ក្រុមហ៊ុន​ទាំង​៧ ដែល​បានធ្វើ​លិខិត​រួមគ្នា​នោះ​មាន​បញ្ជាក់ថា យើងខ្ញុំ​ជា​តំណាង​ក្រុម ហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ​ទាំងអស់​ដូច​មាន​បញ្ជី​ភ្ជាប់​មកជា​មួយ សូម​អនុញ្ញាត​គោរព​ជំរាបជូន​លោក អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប មេត្តា​ជ្រាបថា ក្រុមហ៊ុន​យើងខ្ញុំ​បាន​ចុះបញ្ជី​ការត្រឹមត្រូវ តាមច្បាប់ និង​មាន​ទីតាំង​ផ្ទាល់ខ្លួន​សំរាប់​ទទួលភ្ញៀវ​ដឹក​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ព្រមទាំង​មាន ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​តាម​គោលការណ៍​របស់​រាជរ​ដ្ឋា ភិ​បាល (​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​) និង​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ ដើម្បី​ចូលរួម​ចំ ណែ​ក​ក្នុងការ​ទប់ស្កាត់​ការគ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ការត្រួតពិនិត្យ​គុណភាព​រថយន្ត​ជាប្រចាំ ការកំណត់​ល្បឿន​ក្នុងការ​បើកបរ​ក្រោម​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ការប្រជុំ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់ អ្នកបើកបរ​ទាំងអស់​អំពី​ច្បាប់​ចរាចរ​ផ្លូវគោក​របស់​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​សីលធម៌ សុជីវធម៌ ក្នុង​ការបើកបរ​លើផ្លូវ​សាធារណៈ​។​
​    ​
​នៅក្នុង​លិខិត​បន្តទៀតថា ក្នុងន័យនេះ យើងខ្ញុំ​សុំ​ការអនុញ្ញាត​ជម្រាបជូន​លោក​អភិបាល នៃ គណៈ​អភិបាលខេត្ត​សៀមរាប​ជ្រាបថា យើង​ពុំ​ដឹងថា​ម្ចាស់​អាជ្ញា​ប​ណ្ណ័​ចំណត​(​បេនឡាន​) ជា​នរណា នោះទេ ប៉ុន្តែ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​សិលា​អង្គរ​ខ្មែរ បានធ្វើ​ការបដិសេធ​មិនបាន​ដាក់ កំលាំង​ទារលុយ​ពី​រថយន្ត​តាក់ស៊ី​នោះ ជាក់ស្តែង​យើង​ស្គាល់​ថា លោក ប្រុស ដែលជា​កូនប្រសា​របស់​ម្ចាស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​សិលា​អង្គរ​ខ្មែរ​អ៊ិ​ច​ប្រេ​ស (SEILA ANGKOR KHMER EXPRESS) ជា​អ្នកគ្រប់គ្រង​ផ្ទាល់​លើ​ក្រុម​សន្តិសុខ​បេនឡាន មានឈ្មោះ ថា ជា​ប្អូនបង្កើត​របស់លោក ប្រុស​, លោក ហោ​, លោក រី​, លោក ធឿន និង​មួយចំនួនទៀត ដែលជា​អ្នកដើរ​ប្រមូល​លុយ និង​ចាំ​កាក់​យកលុយ​នៅ​កុងត្រូលជជុះ​មុខ​បុរី​សៀង​ណាំ ដោយមាន​ការ​កោង​ពីក្រោយ​របស់​ប៉ូលីស​សណ្តាប់ធ្នាប់​មួយក្រុម ចំណែក​លោក ប្រុស ចុះមក​ប្រមូល​លុយ​ជា​រៀងរាល់ថ្ងៃ​ព្រឹកល្ងាច ពី​ក្រុម​សន្តិសុខ​ទាំងនោះ ហើយ​ពួកគេ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​យើងខ្ញុំ​បង់​មួយ​ក្បាល​ឡាន​១​ម៉ឺន​រៀល និង​ក្រុមហ៊ុន​មួយ​ចំ នួន​ទៀត​ត្រូវបាន​ក្រុម​ប៉ូលីស​សណ្តាប់ធ្នាប់​នៅ​កុងត្រូលជជុះ​ខាងលើនេះ តម្រូវ​ឲ្យ​បង់​ប្រចាំខែ​៧​ម៉ឺន រៀល​ក្នុង​មួយខែ​បន្ថែមទៀត​។​
​    ​
​ខ្លឹមសារ​លិខិត​នោះបាន​បន្តទៀតថា យើងខ្ញុំ​សុំ​ការអនុញ្ញាត​ជម្រាបសួរ​លោក​អភិបាល នៃ គណៈ​អភិបាលខេត្ត​សៀម​រា​ផងដែរ​ថា បច្ចុប្បន្នភាព​របស់​រា​ជ​រដ្ឋាភិបាល​រាល់​ការបង់​ចំណូល​ផ្សេងៗ ឬ​សេវាសាធារណៈ​ត្រូវ​បានកំណត់​វិក័យប័ត្រ​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដោយឡែក សន្តិសុខ​បេនឡាន​ដែល​កាក់​យកលុយ​ពី​ឡាន​យើងខ្ញុំ គ្រាន់តែ​ចេញ​ក្រដាស​ថតចម្លង ពេលខ្លះ​ពុំ​ចេញ​ឲ្យ​ទៀតផង តើ​អ្វី​ទៅជា​តម្លាភាព​នៃ​គណនេយ្យភាព ក្នុងការ​គ្រប់គ្រង​ចំណូល​របស់​ក្រសួង​ហិ​រ ញ្ញ​វត្ថុ​? បើសិនជា​វិក័យប័ត្រ​ដែរ​ប្រមូល​លុយ​នោះ​ជា​វិក័យប័ត្រ​ក្លែងក្លាយ តើ​មានទោស​កំរិតណា បើ យោងតាម​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​។​
​    ​
​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ អ្នកយក​សារព័ត៌មាន​យើង ទូរស័ព្ទ​ទាក់ទង​លោក ប៊ុន ថា​រិ​ទ្ធ អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប សុំ​បំភ្លឺ​ជុំវិញ​រឿង​ខាងលើ​នេះដែរ​។ ប៉ុន្តែ​មិនអាច​សុំ​បំភ្លឺ​បាន​។ ដោយឡែក​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ពេល​ទូរស័ព្ទ​ចូល​ហើយ លោក​ប្រាប់​ត្រលប់​មកវិញ​ថា លោ​កំពុង​ជាប់រវល់​ប្រជុំ​៕

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ចំនួន​៧ ស្នើ​ឲ្យ​អភិបាលខេត្ត​សៀមរាប ដក​កុងត្រូលជជុះ ចេញពី​មុខ​បុរី​សៀង​ណាំ​
​រូបភាព​៖​ចំណតរថយន្ត​សៀមរាប​ដែល​ក្រុមហ៊ុន​ទាំង​៧​ទាមទារ​ឲ្យ​ខេត្ត​ជួយ​អន្តរាគមន៍​រឿង​កុងត្រូល ជជុះ​៕​គូលែន​