សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្សារ​អូរ​ស្ងួត​ថ្មី​

បន្ទាយមានជ័យ: ពិធី​ក្រុង​ពាលី បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូ​ផ្សារ​អូរ​ស្ងួត​ថ្មី ដែល​ទើបនឹង​កសាង​សង់​រួច បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២០​តុលា​។ ផ្សារ​អូរ​ស្ងួត​ថ្មី ស្ថិតនៅក្នុង​ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​
          
​លោក ជិន រដ្ឋា និង​អ្នកស្រី​ហៀក តារា​ស​ម្ជ​ស្ស ជា​ប្រធាន​ផ្សារ​អូរ​ស្ងួត​ថ្មី បាន​និយាយ​ឲ្យ​ដឹងថា ការសាងសង់​ផ្សារ​អូរ​ស្ងួត​ថ្មី​មាន​សារៈសំខាន់ សម្រាប់​ការលក់​ក្នុង​ទីផ្សារ​មាន​របៀប​រយ​សណ្តាប់​ត្រឹមត្រូវ​។ ការចំណាយ​ថវិកា ៦២១.៣៥០ ដុ​លា្ល​រ​អាមេរិក​។ ផ្សារ​នោះ មាន​លក់ដូរ​សម្លៀកបំពាក់ ខោ អាវ និង​លក់​បន្លែ ជាដើម​។​
            
​ចំណែក​លោក គោ ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រសាសន៍ថា ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្សារ​អូរ​ស្ងួត​ថ្មី ជា​កត្តា​សំខាន់​មួយ គឺ​ការ​ទីប្រជុំ​មនុស្ស​រស់នៅ​ជាប់​ដងផ្លូវ​លេខ​៥ កន្លែង​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ​ច្រើន ហើយ​នៅទីនេះ​គ្មាន​ទីផ្សារ​លក់ដូរ​លើ​ដងផ្លូវ ទើប​មាន​ផ្សារ​សាងសង់​ថ្មី អាច​ភ្ជាប់​ឃុំ​សម្បួរ  ឃុំ​បន្ទាយ​នាង ឃុំ​គោ​កប​ល្ល័​ង និង​ភូមិ​ឃុំ​ជាច្រើន​ទៀត​។ ផ្សារ​នេះ ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល ក្នុងការ​ផ្លាស់ប្តូរ និង​ទិញ​លក់ដូរ​ផលិត​កសិកម្ម​ផងដែរ​។​

លោក គោ​ស៊ុំ​សារឿ​ត បាន​បន្តទៀតថា ប្រជាពលរដ្ឋ នៅពេលនេះ នឹងមាន​ទីផ្សារ​លក់ដូ​រ​បាន​សមរម្យ ហើយនឹង​មិនមាន​ការ​លក់ដូរ​លើ​ដងផ្លូវ​ទៀត​ទេ​។ ក្នុងពេលនោះ លោក​អភិបាលខេត្ត ក៏បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ ដែល​រួមមាន អង្រឹង​ម្នាក់​មួយ និង​ថវិកា​មួយចំនួន​ផងដែរ​៕​