សម្តេច​ ស ខេង ​សម្រេចផ្ទេរភារកិច្ចលោក​ ផែង វណ្ណៈ ​ដើម្បីត្រួតពិនិត្យ​ករណីល្មើស​វិន័យនគរបាលជាតិ

សម្តេច​ ស ខេង ​សម្រេចផ្ទេរភារកិច្ចលោក​ ផែង វណ្ណៈ ​ដើម្បីត្រួតពិនិត្យ​ករណីល្មើស​វិន័យនគរបាលជាតិ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ចុះហត្ថលេខា​លើ​ប្រកាស​មួយ​ដែល​គេហទំព័រ​កោះសន្តិភាព​ទើប​ទទួល បាន​នៅ​ថ្ងៃ​ទី​២០​តុលា​នេះ ដោយ​សម្រេច​ផ្ទេរ​ភារកិច្ច​លោក​វរៈសេនីយ៍ទោ ផែង វណ្ណៈ អត្តលេខ​០៧៥៩០ ពី​នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង មក​នាយកដ្ឋាន​បុគ្គលិក ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ករណី​ល្មើស​វិន័យ បទបញ្ជាផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាល​ជាតិ ។

គួរ​បញ្ចា​ក់ថា កន្លង​មក​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដែល​មាន​អាក់​ខោ​ន​ឈ្មោះ ផែង វណ្ណៈ បាន​សរសេរ​បង្ហោះ​គំរាម​សម្លាប់​លោក កឹ​ម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​គេ​មិនដឹង​ថា​តើ Facebook Page ឈ្មោះ ផែង វណ្ណៈ​នោះ ជា​របស់​លោកនាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ខាងលើ ឬ​យ៉ាងណា​នោះ​ទេ ។

ផ្តល់សិទ្ធដោយ ៖ កោះសន្តិភាព