សេង សូ​ណា ​អះ​អាង​ ​នាង​ថត​តែ​រឿង​អត់​សិច​ប៉ុណ្ណោះ

Sanofi

​អ្នកសិល្បៈ​ស្រី​ដែលមាន​ឈ្មោះ​ល្បី​គួរសម ក្នុង​ពិភព សិល្បៈ​ដោយសារតែ​ការបញ្ចេញ​ភាព សិច​ស៊ី បង្ហាញ​ដើមទ្រូង ទ្រលុកទ្រលន់ គឺ សេង សូ​ណា ដែល​កំពុង តែ​ពពោះ​កូន​ក្នុង​ផ្ទៃ​ដោយ​មិនមាន​ប្តី បាន បង្ហាញ​នូវ​ប្រតិកម្ម​ជាមួយនិង​ពត៌មាន​ដែល​ផ្សាយ​ថា​នាង​បាត់​មុខ​ព្រោះតែ​ជាប់​កុងត្រា​ថត​រឿង​សិច​។​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់ សេង សូ​ណា​នាពេល​កន្លងទៅ​ថ្មីៗ​នេះ បាន បង្ហោះ​នូវ​សារ​មួយ​បង្ហាញ​ពី​ការ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​ពត៌មាន​ដែល​គេ​បាន​ផ្សាយ​ថា​«​រឿង​សិច ដែល​សេង សូ​ណា​ចុះ​កុងត្រា​ក្លាយជា​ចំណោទបញ្ហា​សម្រាប់​មហាជន​»​ដោយ​ក្នុងនោះ​នាង​សរសេរ​មាន ខ្លឹមសារ​ថា​៖ «​ចា៎​ខ្ញុំ​សុំទោស​ខ្ញុំ​អត់​បាន​ថត​រឿង​សិច​ទេ​ថត​តែ​រឿង​អត់​សិច​ប៉ុណ្ណោះ​កុំ​យក​រឿង​ខ្ញុំ​យក និយាយ​ចឹ​ង​អី​ខ្ញុំ​សូម​អធ្យាស្រ័យ​ពេលនេះ​ខ្ញុំ​និយាយ​ស្លូត​តែ​កុំ​ធ្វើ​ឲ្យ​ខឹង​ប្រយ័ត្ន​កាច​វិញ​ដឹង​វិញ​ម្តង​ហើយ​ចាំ​មើលទៅ​អ្នក​សរសេរថា​ខ្ញុំ​ថត​រឿង​សិច​នឹង​»​។​

គួររំលឹកថា​កន្លងទៅ​នេះ​សេង​សូ​ណា​បាន​បាត់​មុខ​ពី​សិល្បៈ​ក៏​ព្រោះតែ​នាង​មាន​ផ្ទៃពោះ​ដោយ​គ្មាន​ប្តី​ដូច​គេ​ឡើយ​ពោលគឺ​នាង​បាន​ចាយលុយ​ខ្ទង់​ម៉ឺន​ដុល្លារ​ទៅ​បញ្ចូល​មេជី​វិត​ឈ្មោល​ពី​ប្រទេស​ថៃ​។

សេង សូ​ណា​ពេលនេះ​មាន​វ័យ ២៦​ឆ្នាំ បាន​បង្ហើប ថា «​មូលហេតុ​ដែល​នាង​សម្រេចចិត្ត​ទៅ ចាក់​បញ្ចូល​មេជី​វិត ដើម្បី​ឲ្យ​មានកូន​នេះ ដោយសារតែ​ចង់​ធ្វើ តាម​សំណូមពរ​អតីត​គូស្នេហ៍​ដែល ជា ភេទ ទី​៣ ព្រោះ​គាត់ (​អតីត​គូស្នេហ៍​) ចង់បាន​កូន​តែ​មិន​ចង់​មាន​ប្រពន្ធ ឬ​រៀបការ​ឲ្យ​មាន​ចំណង​ទេ ដូច្នេះហើយ ទើប​នាង​ក៏​សម្រេចចិត្ត​ពពោះ ឲ្យ​គាត់​តែម្តងទៅ ហើយ​ក្រោយពី​សម្រាលកូន រឹង​ដៃ​រឹង​ជើង កូន​បាន​ធំ​បន្តិច នាង​នឹង​ប្រគល់​ឲ្យ​ទៅ​អតីត​គូស្នេហ៍ ។

ចំណែក​ពាក់ព័ន្ធ​នឹង​ការចំណាយ​គ្រប់យ៉ាង ទៅលើ​ការចាក់​បញ្ចូល​មេជី​វិត នៅ​ប្រទេស​ថៃ​នោះ ចំពោះ​នាង​មិនបាន​ដឹងថា ចាយ​អស់​ប៉ុន្មាន​ទេ ដោយសារតែ​ភាគី​ខាង​អតីត គូស្នេហ៍ ជា​អ្នកចំណាយ​…»​។ នាង​ទទួលស្គាល់ថា សម្រាប់​នារី​គ្រប់រូប នៅពេល​មានកូន តែងតែ​ចំណាយពេល សម្រាប់​មើលថែ​កូន ហើយ មិនមាន​ពេល​ប្រឡូក​សិល្បៈ ដិតដល់​ដូចពេលមុន​ទេ​។

​ដូច្នេះ ក្រោយពី​មានកូន​រួច នាង​អាច​នឹង ផ្អាក​ពី​សិល្បៈ ដោយ​ងាក​ទៅសម្ងំ​បង្កើត​គ្រួសារ ជាមួយ​អនាគត​ស្វាមី ដែល​មិនមែន ជា​ឪពុក​កូន​នាង យ៉ាង​មាន​សុភមង្គល​វិញ ។ កន្លងមក​តែងតែ​លេចឮ​ល្ហិ​ច​ល្ហៀ​ង​ថា​សេង សូ​ណា នាង​មាន​ចំណង​ស្នេហ៍ ជាមួយ​អ្នកនេះ ជាមួយ​អ្នកនោះ មិនសូវ​ដាច់​នោះទេ ក្នុងនោះ​មាន​ទាំង​អ្នក​សម្បូរ​ទ្រព្យ និង​អ្នក​មិនសូវ​សម្បូរ​ទ្រព្យ រហូត ដល់ពេល​ខ្លះ​លេច​ឮថា គូស្នេហ៍​រារាំង​នាង​មិន​ឲ្យ​ចូលប្រឡូក សិល្បៈ​ទៀតផង​។ ប៉ុន្តែ​ក្រោយពី​ស្ងាត់ សកម្មភាព​សិល្បៈ​មួយរយៈ​ធំ​មក បែរជា​នាង ចេញមុខ​ប្រកាសថា មានកូន ដោយសារ​ការចាក់ បញ្ចូល មេជី​វិត ទៅវិញ ? ៕ ដេវីត


Related