រំលោភ​បាន​ម្តងហើយញ៉ាម​ចង់​ម្តងទៀត បែក​ការណ៍ ត្រូវ​ប៉ូលិស​ចាប់​វាយ​ខ្នោះ

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ជាងសំណង់​​​ម្នាក់​ត្រូវ​​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ​ចាប់ខ្លួន​យក​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ទន្លេ​បា​សាក់ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​លួងលោម​កូន​ស្រី​របស់​គាត់យក​ទៅ​រំលោភ​បាន​សម្រេច​ចំនួន១​លើក ហើយ​ព្យាយាម​រំលោភ​ម្តងទៀត​​​។​

ហេតុការណ៍​ចាប់​រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី២០ ​តុលា ២០១៥ នៅ​ក្នុង​ការដ្ឋាន​សំណង់​បាលី ផ្លូវ​ឡើង​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខ​ណ្ឌចំកា​មន​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជាប់ចោទ​មានឈ្មោះ ហេង ភាព អាយុ២៤​ឆ្នាំ មុខរប​រជា​ជាងភ្លើង ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​កើតហេតុ​ខាងលើ​។

​មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង៦ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ​តុលា កន្លង​មក​ ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឡើង​ទៅ​ជាន់​ទី​៣ លើ​ការដ្ឋាន​សំណង់​ខាងលើនៅ​ពេល​ដែល​បុរស​ជាប់ចោទ​កំពុង​តែ​អង្គុយ​ផឹកស្រា​ជាមួយ​​​មិត្ត​ភក្តិ​ចំនួន២​ទៅ​៣​នាក់ ពេល​នោះ​ពួក​គេ​ក៏​បាន​ឈប់​ផឹក​ និង​បែកផ្លូវ​គ្នា​អស់​ទៅ​។

​​​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​បុរស​ជាប់ចោទ​ក៏​បាន​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ចូល​ទៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ខ្លួន ហើយបាន​ចាប់​អោប​ និង​ថើប​​​ក្នុង​បំណង​ចង់​រំលោភ ​តែ​នាង​មិន​ព្រម​ក៏​បាន​រត់​ចុះ​ទៅ​ជាន់​ផ្ទាល់​ដី​វិញ​។

​លុះ​ក្រោយមក​អ្នកធ្វើការ​ក្នុង​ការដ្ឋាន​នោះ បានឃើញ​ និង​ដឹង​រឿង​ក៏​បាន​ប្រាប់​ទៅ​ឪពុក​របស់​ក្មេង​ស្រី​រង​គ្រោះ ក៏​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ជជីក​សួរ​ទើប​បែកធ្លាយ​រឿង​កាលពី​ថ្ងៃ​ទី១៧ ​តុលា កន្លង​មកនេះ​ថា បុរស​ជាប់ចោទ​ធ្លាប់​បាន​លួង​លោម​រូប​នាង​យក​ទៅ​​រំលោភ​បាន​សម្រេច​ម្តងរួច​មក​ហើយទើប​ចាប់ខ្លួន​យក​មក​ប្រគល់ឱ្យ​កម្លាំង​មាន​សម្ថ​កិច្ចចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕
 ​