វ៉ន វីវ៉ា​ ​កំណត់​ពេល​៤​ខែ​ទៀត ​បើ​​​នរណា​ចង់​​ដណ្ដើម​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក​ពី​គេ

វ៉ន វីវ៉ា​ ​កំណត់​ពេល​៤​ខែ​ទៀត ​បើ​​​នរណា​ចង់​​ដណ្ដើម​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក​ពី​គេ

​ម្ចាស់​ខ្សែ​ក្រវាត់​ ISKA  ពិភព​លោក​ របស់​កម្ពុជា​គឺ​កីឡាករ វ៉ន វីវ៉ា ព្រម​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ពិភព​លោក​​របស់​ខ្លួន​ក្នុង​រយៈ​ពេល៤​ខែ​​ខាង​មុខ​ទៀត​​ ប្រសិន​បើ​មាន​អ្នក​ចង់​មក​ដណ្ដើម បន្ទាប់​ពី​រូប​គេ​បាន​ឈ្នះ​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ។

 

​អ្នក​ប្រដាល់​​ជើង​ខ្លាំង​ប្រចាំ​នៅ​កម្ពុជា វ៉ន វីវ៉ា បាន​ឲ្យ​ដឹង​ថា ​ពេល​នេះ​របួស​បាក់​ដៃ​របស់​គេ​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិន​បើ​មាន​​ជើង​ខ្លាំង​រូប​ណា​មាន​បំណង​ចង់​មក​​ប្រកួត​ដណ្ដើម​មិន​ថា​​អ្នក​ប្រដាល់​ក្នុង​ស្រុក ​ឬ​​កីឡាករ​​បរទេស​នោះ​ទេ​​ រូប​គេ​​នឹង​ទទួល​បាន​ក្នុង​រយៈ​ពេល ៣ឬ ៤​ខែ​ទៀត ដែល​ជា​រយៈ​ពេល​របួស​បាន​ជាសះស្បើយ​​១០០% ព្រម​ទាំង​​អាច​​​ហ្វឹកហាត់​​ក្បាច់​គុន​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

 វ៉ន វីវ៉ា​ ​កំណត់​ពេល​៤​ខែ​ទៀត ​បើ​​​នរណា​ចង់​​ដណ្ដើម​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក​ពី​គេ

កីឡាវ៉ន វ៉ីវ៉ា

 

ម្ចាស់​ខ្សែ​ក្រវាត់​រូប​នេះ​បន្ថែម​ថា សព្វ​ថ្ងៃ​​របួស​បាក់​ឆ្អឹង​​កំភួនដៃ​បាន​ប្រសើរ​ឡើង​ច្រើន​ និង​​​​កំពុង​នៅ​ព្យាបាល​នៅ​ឡើយ ដោយ​ត្រូវ​ទៅ​ប្រទេស​វៀតណាម​ក្នុង​ខែ​ម្ដង។ ​​ជើង​ខ្លាំង វ៉ន វីវ៉ា បាន​រង​របួស​បាក់​​ឆ្អឹង​កំភួនដៃ​​កាល​​ប្រកួត​ជា​​មួយ​កីឡាករ​ស៊ុយអែត Carl Pechsamangym ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​​កាល​ពី​​ថ្ងៃ​អាទិត្យ ទី​២១ ខែ​មិថុនា ​ឆ្នាំ​២០១៥៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​