កម្ពុជា-វៀតណាម ឯកភាពគ្នា ៤ចំណុច លើបញ្ហាព្រំដែន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស  កម្ពុជា-វៀតណាម លើកទី១៤ រយៈពេល២ថ្ងៃ ប្រទេសទាំងពីរ បានឯកភាពគ្នាលើគោលការណ៍ចំនួន ៤ចំណុច  ពាក់ព័ន្ធបញ្ហាព្រំដែន។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស ស្តីពីលទ្ធផល នៃកិច្ចប្រជុំ ដែលមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ចំណុចទាំង ៤ចំណុច ដែលប្រទេសភូមិផងមានប្រវត្តិទាំងផ្អែម ប្រៃ ល្វីង និងជូរចត់សម្រេចបាននេះរួមមាន៖

ទី១. ភាគីទាំងពីរ បានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ បញ្ចប់ការងារខណ្ឌ  សីមា និងបោះបង្គោលឱ្យបានឆាប់ដែលអាចធ្វើបាន។

ទី២. ភាគីទាំងពីរ បានឯកភាពគ្នាគោរពទាំងស្រុងតាមចំណុចទី៨ នៃសេចក្តីប្រកាសព័ត៌មានរួមចុះថ្ងៃទី១៧ ខែ មករា ឆ្នាំ១៩៩៥ ដែលបានកំណត់ថា ភាគីទាំងពីរ ឯកភាពមិនធ្វើអ្វីប៉ះពាល់ដល់សភាពការណ៍នៅតាមតំបន់ព្រំ ដែន ដែលមិនទាន់បានបោះបង្គោលព្រំដែនសីមា។

ទី៣. បន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមា និង បោះបង្គោលព្រំដែនគោករួច ភាគីទាំងពីរ នឹងពិភាក្សាអំពីការ កំណត់ព្រំដែនសមុទ្រប្រទេសទាំងពីរ។

និង៤. ភាគីទាំងពីរ បានឯកភាពគ្នាធ្វើការណែនាំខណ្ឌជាប់ព្រំដែន ឱ្យរក្សាកិច្ចសហប្រតិបត្តិការជិតស្និទជាមួយគ ណៈកម្មការចម្រុះកិច្ចការព្រំដែន ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានចុះហត្ថលេខាអំពីបញ្ហាព្រំដែ ន។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង បច្ចេក  ទេស កម្ពុជា-វៀតណាម លើកទី១៤ ត្រូវបានធ្វើឡើងរយៈពេល ២ថ្ងៃ នៅក្រុងហូជីមិញ គឺនៅថ្ងៃទី១៨-១៩ ខែ តុលា ឆ្នាំ២០១៥ ក្នុងនោះភាគីកម្ពុជាដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និង ភាគីវៀតណាម  ដឹកនាំដោយ លោក ហ្វាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។

ក្រៅពីកិច្ចព្រមព្រៀងលើបញ្ហាព្រំដែន កម្ពុជា-វៀតណាម ក៏បានសម្រេចទៅលើកិច្ចព្រមព្រៀងជាច្រើនទៀត រួម មាន៖ ការអប់រំ ការរស់នៅរបស់ជនជាតិវៀតណាម លើទឹកដីកម្ពុជា កិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ ជន ជាតិម៉ុងតាញ៉ា ពាណិជ្ជកម្ម និងវនិយោគទុន ព្រមទាំងបញ្ហាកសិកម្ម និងព្រៃឈើ។

ខាងក្រោមនេះ គឺជាលទ្ធផល នៃកិច្ចប្រជុំ ដែលមានខ្លឹមសារទាំងស្រុងពីក្រសួងការបរទេស៖

កម្ពុជា-វៀតណាម ឯកភាពគ្នា ៤ចំណុច លើបញ្ហាព្រំដែន