ជនពិការ មួយគ្រួសារ មានសមាជិក ២០នាក់ ក្នុងបន្ទុក ប្រកបរបរ ជីកត្បូង នៅស្រុកកូនមុំ

រតនគិរីៈ ជនពិការមួយគ្រួសារ មានសមាជិករហូតដល់ទៅ ២០នាក់ បានប្រកបរបរជីកត្បូង ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ យ៉ាងលំបាកវេទនាជាទីបំផុត។ ជនពិការ ដែលមានជីវភាពក្រីក្រប្រកបរបរជីកត្បូងនេះ រស់នៅក្នុងភូមិគ៦០ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

លោក ឃឹម ហ៊ីង និងប្រពន្ធឈ្មោះ ថៃ មិ ប្រាប់ឲ្យដឹងថា ក្រុមគ្រួសារពួកគាត់ប្រកបរបរជីកត្បូង ដើម្បីផ្គត់ផ្គង់គ្រួសារជាយូរមកហើយ (លក្ខណៈគ្រួសារ) ដោយប្រើឧបករណ៍ដូចជាដែកត្បែង និងកូនម៉ាស៊ីនបូមទឹក កម្លាំងពលកម្មសមាជិកក្រុមគ្រួសារតែម្តង។

លោក ឃឹម ហ៊ីង ប្រាប់បន្តទៀតថា រូបគាត់អតីតបំរើការងារមន្ត្រីយោធា ក្នុងអង្គភាពភូមិភាគទី១ តែបានពិការភាព មកស្នាក់នៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ហើយក្នុងគ្រួសារគាត់មានកូន១៣នាក់ កូនប្រសា ៣នាក់ ចៅ ២នាក់ សរុបទាំងពួកគាត់ (អាណាព្យាបាល) ២០នាក់ ត្រូវការចំណាយយ៉ាងច្រើន សម្រាប់តម្រូវការក្នុងក្រុមគ្រួសារ ប៉ុន្តែកូនៗគាត់ទាំងអស់ មិនបានចូលសាលារៀននោះទេ ដោយសាលានៅឆ្ងាយ ពីលំនៅឋានរបស់គាត់ ហើយឆ្លៀតពេលទំនេរបង្រៀនខ្លួនឯងតែម្តង។

លោកឃឹម ហ៊ីង បញ្ជាក់ឲ្យដឹងទៀតថា ដីកន្លែងជីកត្បូងខាងលើ ក្រុមគ្រួសារគាត់បានចំណាយលុយ ប្រមាណ៧០០-៨០០ដុល្លារ មានទំហំដីប្រមាណជិត ១ហិកតា ដែលអាចរកកំរៃបាន ក្នុង១ថ្ងៃ ចំនួន៥ម៉ឺនរៀល ១០ម៉ឺនរៀល និងថ្ងៃខ្លះទៀតបាន ២០ម៉ឺនរៀល ដោយតម្លៃត្បូងថ្លៃ១គីឡូក្រាម ចាប់ពី៣០០០រៀល រហូតដល់១៥០០០រៀល ទៅតាមប្រភេទត្បូង (ត្បូងកែវណាំហ្វាន)។

ជាមួយសកម្មភាពជីកត្បូង ដើម្បីរកកំរៃផ្គត់ផ្គង់គ្រួសារនេះដែរ ក្រុមគ្រួសារជនពិការភាពខាងលើ បានធ្វើការត្អូញត្អែរថា ជាញឹកញាប់មានមន្ត្រី មន្ទីររ៉ែនិងថាមពល និងសមត្ថកិច្ចមូលដ្ឋាន តែងតែចុះទៅពិនិត្យ កន្លែងរណ្តៅជីករ៉ែរបស់គាត់ ដោយតម្រូវឲ្យបង់លុយ ជាថ្នូរនឹងការអនុញ្ញាត ជីករកត្បូងបន្តទៅទៀត បើពុំបង់លុយឲ្យទេ អាចប្រឈមនឹងបិទលែងឲ្យជីករកត្បូងតទៅទៀត។

ក្រុមគ្រួសារពិការខាងលើ រំពឹងថា រណ្តៅជីករកត្បូងរបស់ពួកគាត់ នឹងប្រែក្លាយទៅជាស្រះទឹក សម្រាប់ចិញ្ចឹមគោ ជ្រូក មាន់ ទា ទៅថ្ងៃក្រោយ៕