CUS ធ្វើបទបង្ហាញ ស្តីពីការផ្តល់ អាហារូបករណ៍ នៅសាកលវិទ្យាល័យ State University of New York, Korea

ភ្នំពេញ៖ ដើម្បីជាការ ចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់និស្សិត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាស្ទឹងមានជ័យ បានរៀបចំធ្វើបទបង្ហាញ ស្តីពីការផ្តល់អាហារូបករណ៍ ទៅរៀននៅ State University of New York, Korea ដល់និស្សិតសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា។

លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង សាកលវិទ្យាល័យឯកទេស នៃកម្ពុជាបានលើកឡើងថា៖ ក្នុងបេសកកម្មអប់រំរយៈពេល ជិត១៥ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថាន សិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាន «ទាំងអស់គ្នា ដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះធ្វើឲ្យ CUS មានការរីកចម្រើន ជាបន្តបន្ទាប់ ។

បច្ចុប្បន្ននេះCUS មាន៨ទីតាំង ដែល២ ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀត នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត មាននិស្សិតកំពុងសិក្សា ជិតពីរម៉ឺននាក់ក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ។ កន្លងមកសាកលវិទ្យាល័យបានចុះ MoU ជាមួយសាកលវិទ្យាល័យជាច្រើន ជាពិសេសសាកលវិទ្យាល័យ នៅសាធារណៈរដ្ឋកូរ៉េ និងប្រទេសនានាមួយចំនួនទៀត។

សាកលវិទ្យា ល័យ CUS បានបញ្ជូននិស្សិត ទៅសិក្សានៅសាកលវិទ្យាល័យ នៅសាធារណៈរដ្ឋកូរ៉េ និងកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍ រវាងនិស្សិតនៃប្រទេសទាំងពីរថែមទៀត។

លោកបណ្ឌិត Kim Kyung H00N មកពី State University of New York, Korea សាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា៖ ក្នុងរយៈពេលជាងមួយទសវត្ស ចុងក្រោយនេះព្រះរាជា ណាចក្រកម្ពុជាទទួលបាន សន្តិភាពពេញផ្ទៃប្រទេស ដែលជាហេតុបង្ក លក្ខណៈឲ្យយុវជនមានឱកាសសិក្សារៀន សូត្រគ្រប់កម្រិតសិក្សា និងមុខជំនាញឯកទេសផ្សេងៗ។

 លោកបណ្ឌិតបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងយ៉ាងប្តូផ្តាច់លើវិស័យអប់រំនៅ សាធារណៈរដ្ឋកូរ៉េកន្លងមក ក្នុងការក៏សាងធនធាន មនុស្សប្រកបដោយ គុណភាពដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ទីផ្សារការងារឧស្សាហកម្មវាជាបេសកកម្ម មួយដ៏ធំធេងនិងជា មូលដ្ឋានគ្រឹះដ៏ចម្បង ដែលមិនអាចកាត់ផ្តាច់បាន ពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ។កាលពី៦០ឆ្នាំ មុនសាធារណៈរដ្ឋកូរ៉េ ក៏ជួបប្រទះនូវភាពក្រលំបាកក្នុងជីវភាព ដោយសារតែកូរ៉េមានធនធានមនុស្សនៅមានកម្រិត ហើយធនធានធម្មជាតិ ក៏មិនសម្បូរបែបដូចនៅកម្ពុជាដែរ។

ចុងក្រោយ លោកបណ្ឌិតក៏មាន មោទនភាពជាមួយ នឹងការខិតខំប្រឹងប្រែងរបស់និស្សិតកម្ពុជា ជាមួយនិងធនធាន ធម្មជាតិដ៏សំបូរបែប ព្រមទាំងកំណើនសេដ្ឋកិច្ច ៧% រៀងរាល់ឆ្នាំ គឺជាកត្តសំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ច វប្បធម៌ និងការអប់រំនៅកម្ពុជា ឲ្យឈានជាជំហ៊ានៗ ទៅការប្រកួតប្រជែង ទីផ្សារការងារថ្នាក់តំបន់ និងក្នុងពិភពលោក។ Dr. Kim ក៏បានធ្វើបទបង្ហាញដល់និស្សិត CUS អំពីភាពជាអ្នកដឹកនាំ សាកលក ការកំណត់គោលដៅ និងការរៀបចំផែនការជីវិត ដែលជោគជ័យ កម្មវិធីសិក្សា និងលក្ខខណ្ឌនៃការទទួលបាន អាហារូបករណ៍ទៅសិក្សានៅ State University of New York ផងដែរ៕

CUS ធ្វើបទបង្ហាញ ស្តីពីការផ្តល់ អាហារូបករណ៍ នៅសាកលវិទ្យាល័យ State University of New York, Korea

CUS ធ្វើបទបង្ហាញ ស្តីពីការផ្តល់ អាហារូបករណ៍ នៅសាកលវិទ្យាល័យ State University of New York, Korea

CUS ធ្វើបទបង្ហាញ ស្តីពីការផ្តល់ អាហារូបករណ៍ នៅសាកលវិទ្យាល័យ State University of New York, Korea

CUS ធ្វើបទបង្ហាញ ស្តីពីការផ្តល់ អាហារូបករណ៍ នៅសាកលវិទ្យាល័យ State University of New York, Korea