ជនវៀតណាម រស់នៅស្របច្បាប់ ក្នុងប្រទេសកម្ពុជា និងទទួលសិទ្ធិ ដូចជនបរទេស ផ្សេងទៀត

ភ្នំពេញ៖ កម្ពុជាបានសម្រេច ឲ្យប្រជាជនវៀតណាម ដែលកំពុងរស់នៅដោយស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា និងទទួលបានសិទ្ធិ ដូចជនបរទេសផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា។

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេសកម្ពុជា-វៀតណាម លើកទី១៤ កាលពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបណ្តេញចេញជាបន្តបន្ទាប់ ដែលករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋសាទរជាខ្លាំង៕