ក្រសួងព័ត៌មាន គ្រោងនឹងចំណាយ ៥លានដុល្លារ ដើម្បីបង្កើត បណ្ណសារ ឌីជីថល

ភ្នំពេញ៖ ដោយសារវិស័យបច្ចេកវិទ្យា មានការរីកចម្រើនជាបន្តបន្ទាប់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ នៅល្ងាចថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៥នេះ បានថ្លែងថា ក្រសួងគ្រោងនឹងចំណាយថវិកា ប្រមាណជា៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីបង្កើតបណ្ណសារ ដែលមានលក្ខណៈជាប្រព័ន្ធឌីជីថល សម្រាប់រក្សាទុកឯកសាររបស់ក្រសួងព័ត៌មាន។

លោករដ្ឋមន្រ្តី បានថ្លែងក្នុងឱកាសបិទសិក្ខាសាលា ស្ដីពីអនាគតនៃប្រព័ន្ធឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នាទីស្ដីការក្រសួងថា បណ្ណសារសំខាន់ណាស់ ដែលមិនអាចខ្វះបានក្នុ ងការថែរក្សាឯកសារទុកឲ្យបានយូរ និងងាយស្រួលទាញ យកមកប្រើប្រាស់តាមតម្រូវការ ដូចនេះហើយក្រសួងព័ត៌មាន នឹងចំណាយថវិកាប្រមាណ៥លានដុល្លារអាម៉េរិក ដើម្បីបង្កើតបណ្ណសារឌីជីថល នៅឆ្នាំ២០១៦ខាងមុខនេះ។

លោកបានបន្ថែមថា “ យើងតែងសង្កេតឃើញថា ភាគច្រើនខ្មែរយើង មិនសូវយកចិត្តទុកដាក់លើឯកសារទេ ដាក់តាមការស្មាន ការនឹកឃើញទៅ ឯកសារនេះវាសំខាន់ណាស់ វាជាបណ្ណាល័យរស់មួយ ហើយដែលសម្រាប់យើងផ្សព្វផ្សាយបានរហូត ក្រសួងព័ត៌មាន គឺអាស្រ័យដោយការយោគយល់ ការយល់ឃើញ របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានអនុញ្ញាតឲ្យ ក្រសួងព័ត៌មានរៀបចំបណ្ណាល័យឯកសារនេះ។ យើងគ្រោងគម្រោងប្រហែល ៥លានដុល្លារ”។

បើតាមលោករដ្ឋមន្រ្តី ដើម្បីបង្កើតបណ្ណសារឌីជីថលមួយនេះ គេត្រូវការពេលប្រហែលជា៣ឆ្នាំ ៕

ក្រសួងព័ត៌មាន គ្រោងនឹងចំណាយ ៥លានដុល្លារ ដើម្បីបង្កើត បណ្ណសារ ឌីជីថល

ក្រសួងព័ត៌មាន គ្រោងនឹងចំណាយ ៥លានដុល្លារ ដើម្បីបង្កើត បណ្ណសារ ឌីជីថល

ក្រសួងព័ត៌មាន គ្រោងនឹងចំណាយ ៥លានដុល្លារ ដើម្បីបង្កើត បណ្ណសារ ឌីជីថល