សមាគមរោងចក្រ កាត់ដេរ អំពាវនាវឱ្យ លើកកម្ពស់ ផលិតភាពការងារ

ភ្នំពេញ៖ សមាគមរោងចក្រ កាត់ដេរ នៅកម្ពុជាហៅកាត់ថា GMAC បានអំពាវនាវឲ្យយកចិត្តទុកដាក់ ជាថ្មី ទៅលើ ការលើកកំពស់ផលិតភាពការងារ បន្ទាប់ពីការចរចាប្រាក់ឈ្នួលអប្បបរមា បានបញ្ចប់ក្នុង ខែនេះ ហើយបានគាំទ្រ ចំពោះការអំពាវនាវឲ្យអ្នកបញ្ជាទិញផលិតផល សម្លៀកបំពាក់ប្រើប្រាស់ វិធី សាស្រ្តបញ្ជាទិញ ដែលមាននិរន្តរភាព ជាងមុន។

អ្នកជំនាញក្នុងវិស័យកាត់ដេរនិយាយថា ពេលនេះចាំបាច់ត្រូវផ្តោតលើការបង្កើន ផលិតភាពការងារ ជារួម គ្រាដែលអង្គការអន្តរជាតិខាងការងារ (ILO) ផលិតភាពការងារ ក្នុងវិស័យកាត់ដេរកម្ពុជាក្នុង រយ:ពេលបីឆ្នាំចុងក្រោយ នេះ បាននិងកំពុងធ្លាក់ចុះ។

លោក ខេន លូ អគ្គលេខាធិការរបស់សមាគមរោងចក្រ កាត់ដេរនៅកម្ពុជាបាននិយាយថា «ប្រាក់ឈ្នួល គឺជាចំ ណាយប្រតិបត្តិការដ៏ធំមួយសម្រាប់រោងចក្រ។ ឥឡូវនេះ យើងត្រូវមើលថា ភាគីទាំងអស់ ទាំង អ្នកបញ្ជាទិញដែល ផ្តោតលើការបង្កើនផលិតភាពការងារ ដើម្បីជួយទប់ទល់នឹងចំណាយ ដែលកើន ឡើង ទើបអាចរក្សារោងចក្រឲ្យបន្ត ទៅមុខបាន»។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ ក្រោយការចរចាប្រាក់ឈ្នួលបានបញ្ចប់ អង្គការអន្តរជាតិខាង ការងារ (ILO) ក៏បានទទួលស្គាល់ផងដែរ ពីសារៈសំខាន់ នៃការជំរុញលើកកំពស់ផលិតភាព និងបាន អំពាវនាវឲ្យអ្នកបញ្ជាទិញ សម្លៀកបំពាក់ ផ្លាស់ប្តូរទម្លាប់បញ្ជាទិញរបស់ពួកគេ គឺការដែលចង់បានតែ តម្លៃថោក។

អង្គការអន្តរជាតិខាងការងារបាន និងកំពុងជំរុញឲ្យ អ្នកបញ្ជាទិញផ្តល់តម្លៃឲ្យបានខ្ពស់បន្តិចទៀត ដល់រោងចក្រ ដែលជាអ្នកផលិតផ្គត់ផ្គង់ ដើម្បីជួយឲ្យពួកគេអាចទប់ទល់នឹងចំណាយប្រតិបត្តិកា រដែលចេះតែកើនឡើង ជា ពិសេស គឺប្រាក់ឈ្នួល។ ក្រោយការចរចាប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០១៤ អ្នកសេដ្ឋកិច្ចរបស់អង្គការអន្តរជាតិខាង ការងារ បានប៉ាន់ស្មានថា បើអ្នកបញ្ជាទិញបង្កើនតម្លៃទិញ តែ ៣ភាគរយ នោះវានឹងអាចជួយចំពោះការកើនឡើង ប្រាក់ឈ្នួល និងជួយរក្សាឧស្សាហកម្មនេះមាននិរន្តរ ភាព។

ឆ្លើយតបការអំពាវនាវនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌ មានដើមអម្ពិលថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតតូបកររួមមាន៖ គណៈកម្មការផលិតភាពកម្ពុជា, គោល នយោបាយជាតិមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា រួមជាមួយក្រសួងការងារ បាន ចេញនូវផែនការ ជាច្រើន ដើម្បីធានាបាននូវការ បង្កើនផលិតភាពការងាររបស់កម្មករ និយោជិត។

លោក ហេង សួរ បានបន្តថា តាមរយៈវិទ្យាស្ថានទាំង ៣៩របស់ក្រសួងការងារ ក៏បានចូលរួមបណ្តុះ បណ្តាលវិជ្ជាជីវៈជាច្រើនដល់កម្មករ និយោជិត ដែលជាការចូលរួមចំណែកក្នុងការបង្កើតសមត្ថភាព ក្នុងការផលិត ហើយក្រសួង អប់រំយុវជន និងកីឡា ក៏បាននិងកំពុងផ្តោតសំខាន់ទៅលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះផងដែរ។

បើតាមលោក ហេង សួរ សមត្ថភាពផលិតរបស់កម្លាំងពលកម្មក្នុងវិស័យវាយនភណ្ឌកាត់ដេរ និង ស្បែកជើងរបស់ កម្ពុជា នាពេលបច្ចុប្បន្នមានភាពល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ។

ដោយឡែកខាងសហជីពវិញ នៅបន្តទម្លាក់កំហុសទៅលើប្រាក់ឈ្នួលអប្បបរមា ដោយបានលើកឡើង ថា តម្លៃ ប្រាក់ឈ្នួលនាពេលបច្ចុប្បន្ន មិនអាចទ្រទ្រង់ដល់ជីវភាព និងការរស់នៅរបស់កម្មករ និយោជិត ឲ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនផលិតភាពការងារនោះឡើយ។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានប្រាប់ថា លោកគាំទ្រការអំពាវនាវរបស់ GMAC តែ លោកស្នើឲ្យនិយោជកពិនិត្យទៅលើការផ្តល់ប្រាក់ឈ្នួលដល់កម្មករ និយោជិតនាពេល បច្ចុប្បន្ន។ លោក បានអះ អាងថា ប្រាក់ឈ្នួលអប្បបរមាត្រឹម ១៤០ដុល្លារនេះ មិនអាចជួយទ្រទ្រង់ ដល់ជីវភាព និងការហូប ចុកគ្រប់គ្រាន់ សម្រាប់ផ្តល់ថាមពល ដល់កម្មករ ដើម្បីបង្កើនផលិតភាព ការងារនោះទេ។

តែលោក ហេង សួរ បានអះអាងថា ប្រាក់ឈ្នួលអប្បបរមា ១៤០ដុល្លារ បូករួមនិងប្រាក់បន្ទាប់បន្សំ ផ្សេងៗទៀត នោះ គឺវាគ្រប់គ្រាន់សម្រាប់ជួយទ្រទ្រង់ដល់ការហូបចុករបស់កម្មករ និយោជិត ហើយ មិនប៉ះពាល់ដល់ការផលិត នោះឡើយ៕

សមាគមរោងចក្រ កាត់ដេរ អំពាវនាវឱ្យ លើកកម្ពស់ ផលិតភាពការងារ