កម្ពុជា នឹង​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧

ភ្នំពេញ: ​តាមរយៈ​ជំនួប​រវាង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៩ ខែតុលា  លោក ហ្វី​លី​ព រ៉ូ​ស​ស្លឺរ​(Philipp Roesler)  នាយក​គ្រប់គ្រង និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​បញ្ជាក់ថា វេទិកា​សេដ្ឋកិច្ច ពិភពលោក​ស្តីពី​អាស៊ី​បូព៌ា​នៅ​ឆ្នាំ​២០១៧ គ្រោង​នឹងធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​នៅ​ចុងឆ្នាំ​២០១៦ វេទិកា​នេះ​នឹងធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

​លោក ហ្វី​លី​ព បាន​មើលឃើញថា កំណើនសេដ្ឋកិច្ច​របស់ កម្ពុ​ជាមាន​ល្បឿន​ថេរ ជាពិសេស​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ត្រូវបាន​គេ មើលឃើញថា​កម្ពុ​ជាមាន​សេដ្ឋកិច្ច​យ៉ាង​ល្អប្រសើរ ប្រកបដោយ​សន្តិភាព សន្តិសុខ ដែល​នេះ​ជា​កត្តា​ដែល​អាច​បើក​វេទិកា​ពិភពលោក​ដ៏​ធំ​នេះ​បាន​នៅ​កម្ពុជា​៕

​ក្នុងជំនួប​នេះដែរ គណៈប្រតិភូ និង​សម្តេច​តេ​ជោ ក៏បាន​សំណេះសំណាល​ជុំវិញ​ការងារ នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​កន្លងមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ចូលរួម​នៅក្នុង វេទិកា​នេះដែរ​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ហើយ​សម្តេច​តេ​ជោ​ក៏​ធ្លាប់បាន​ជួប​ជា មួយ​លោក ហ្វី​លី​ព រ៉ូ​ស​ស្លឺរ ផងដែរ​។​

​លោក ហ្វី​លី​ព រ៉ូ​ស​ស្លឺរ បានបញ្ជាក់​ពី​គោលបំណង សំខាន់​នៅក្នុង​ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​នឹងមាន​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ថ្នាក់​តំបន់​មួយ​នៅ រាជធានី​ភ្នំពេញ ក្នុងនោះ​មានការ​ចូលរួម នៃ​ប្រទេស​កម្ពុជា វៀតណាម ឡាវ មី​យ៉ាន់​ម៉ា  ដែល​នេះ​គឺជា​ការលើក​កំពស់​កិត្តិយស​របស់​យើង ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់ ជាពិសេស​នៅពេលដែល​ប្រទេស​ទាំងអស់ នឹង​ចូលក្នុង​សហគម​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុង ឆ្នាំ​២០១៥​នេះ​។​

​ទន្ទឹមនេះ លោក រ៉ស​ស្លឺរ បាន​សន្យាថា​នឹង​ខិតខំ​សហការ​ជាមួយ​កម្ពុជា​លើ​កិច្ចការ​នេះ​៕​

កម្ពុជា នឹង​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧

កម្ពុជា នឹង​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧

កម្ពុជា នឹង​បើក​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៧