ឌុ​ច លីដា បង្ហាញ​ពី​សកម្មភាព​ចម្លែក​…​ ​ ​ ​ ​ ​

Sanofi

ឌុ​ច លីដា ដែល​ត្រូវបានគេទទួលស្គាល់ ថា ជា​តារា​សម្ដែង​ស្រី​មួយ​ដួង​ដែល​ហ៊ាន បង្ហាញ​នូវ​ភាព​សិច​ស៊ី​ពិសេស​ក្រោយ​សម្តែង​រឿង​ «​ស្បែក​គង់​» ​មក​នាង ឆក់​ទាញ​យកបាន​នូវ​ប្រជាប្រិយភាព​និង​ការគាំទ្រ​ខ្ពស់​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​អ្នកគាំទ្រ​ច្រើន ពិសេស​ស្រទាប់ យុវវ័យ​នាពេល​បច្ចុប្បន្ន​បានធ្វើការ​បង្ហោះ​នូវ​រូបភាព​ចម្លែក​និង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពោលគឺ សកម្ម ភាព​យក​ក្បាល​ទៅ​ដាក់​មុខ​រង្វង់​ខ្សែ​ដែល​មើលទៅ​ដូចជា​បម្រុង​ចងក​យ៉ាង​ដូច្នោះ​។​

​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​ឌុ​ច លីដា កាលពី​កន្លងទៅ​ថ្មីៗ​នេះ​បាន ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ចំពោះ​ការដែល​នាង​បាន​បង្ហោះ​នូវ​រូបភាព​មាន​ទុក​ព្រួយ​ហើយ​បាន​យក​ក្បាល​នាង​បម្រុង​ដាក់ចូល​ទៅក្នុង​រង្វង់​ខ្សែ​មើលទៅ ហាក់ដូចជា​នាង​ចង់​ចងក​សម្លាប់ខ្លួន​យ៉ាង​ដូច្នោះ​ដែរ​និង​ថែមទាំង​បាន​សរសេរ​សារ​យ៉ាងខ្លី ទៀតថា​៖«​វា​មិនមែនជា​រឿង​លេងសើច​ទេ​»​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ងឿងឆ្ងល់​សួរថា​តើ​នាង​ឈឺចាប់​រឿង​អ្វី​ឬក៏​មានរឿង​អ្វី​កើតឡើង​ចំពោះ​នាង​ទើប​ធ្វើបែបនេះ​?​។​ប៉ុន្តែ​គ្មាន​ចម្លើយ​ដោយ​មិនដឹងថា​ជាការ​ថត​សម្តែង​រឿង​ឬ​យ៉ាងណាទេ ?​។​

​ជាការ​កត់សម្គាល់ ចាប់តាំងពី​អំឡុង​ចុងឆ្នាំ​២០១៤ រហូតមកដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៥​នេះ តារា​សម្ដែង​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ល្បីឈ្មោះ ឌុ​ច លីដា មិន​ត្រឹមតែ​ទទួលបាន​នូវ​ភាពជោគជ័យ​ពី​ការសម្ដែង​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្កើនបាន​នូវ​ការគាំទ្រ​កាន់តែខ្លាំង​ផងដែរ​។ ភាពលេច​ធ្លោ​ជិត​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះហើយ ទើបបាន​ធ្វើ​ឲ្យ​តារា​សម្ដែង ឌុ​ច លីដា កាន់តែ​កាក់កប​ជាមួយ​អាជីព​ជា​អ្នកសិល្បៈ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​ល្អ​ផងដែរ​សម្រាប់​ការ​កើប​លុយ​នៅ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​។​ម្យ៉ាងទៀត​នាង​ក៏​ទទួល​បានការ​កោត​សរ សើរ​ពី​ទស្សនិកជន​ថា​ជាតា​រា​ដែល​មិន​ប្រកាន់​ឫកពា និង​មិន ឆ្មើងឆ្មៃ​ជាមួយ​អ្នកគាំទ្រ​គ្រប់រូប​។​
​ ​
​ទាក់ទង​ទៅនឹង​ការដាក់​រហស្សនាម​ឲ្យ​នាង​ជាតា​រា​សិច​ស៊ី​នោះ​ត្រូវបាន​នាង​អះអាង​បែប ការពារ ខ្លួន ថា​សំខាន់​គឺ នាង​ធ្វើខ្លួន​សិច​ស៊ី បែប​សិល្បៈ មិនមែន​សិច​ស៊ី បែប​អាសអាភាស​នោះទេ ។​

​ឌុ​ច លីដា ឲ្យ​ដឹងថា រឿង​ដែល​នាង ទទួល​ថត គឺ​ក្នុង​រឿង តែងតែមាន​លាយឡំ ជាមួយ​ភាព សិច​ស៊ី ខ្លះៗ តម្រូវ​ទៅតាម​ការសម្តែង ហើយ​នាង​ក៏​ទទួលស្គាល់ថា សម្រាប់​រឿង «​ស្បែក​គង់​» គឺ​បាន ធ្វើ​ឲ្យ​នាង​ទទួល បាន​ទាំង​ការគាំទ្រ និង​ការរិះគន់ ដោយ​ការរិះគន់​ភាគច្រើន នៅក្នុង​រឿងនេះ គឺ​កើត ចេញ ពី​ការ​សិច​ស៊ី​តែម្តង​។​

​រាល់​ការបង្ហាញ សាច់​ស្លៀកពាក់​សិច​ស៊ី​នោះ គឺ​មិនមែនជា​ចេតនា ដែល​នាង​ចង់យក​វា មក​ទាក់ទាញ ការចាប់អារម្មណ៍ ឬ​ធ្វើ​ឲ្យ​កើនឡើង នូវ​សន្ទុះ នៃ​ការគាំទ្រ​ឡើយ ពោល​រាល់​ការបញ្ចេញ ភាព​សិច​ស៊ី គឺ​គ្រាន់តែ​បញ្ចេញ​ភាព សិច​ស៊ី​បែប​សិល្បៈ មិនមែន​សិច​ស៊ី​បែប​អាសអាភាស​ទេ​។​
​ ​
​ឌុ​ច លីដា បាន​បោះជំហាន​ចូល​សិល្បៈ កាលពី​ឆ្នាំ​២០០៩ ហើយ​ឆ្នាំ​២០១៤ គឺជា​ឆ្នាំ​ដែល​នាង​ល្បី​ខ្លាំង ពិសេស​បន្ទាប់ពី​នាង​បាន​ថត​រឿង “​ស្បែក​គង់​” ។ ក្រៅពី​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ខារ៉ាអូខេ តារា​ស្រី​ម្នាក់នេះ​ធ្លាប់បាន​ថត​រឿង​ជិត​១០​រឿង​មកហើយ ។ រឿង​ចុងក្រោយ​ដែល​នាង​ទើបតែ​បញ្ចប់​ការថត​កាលពីពេល​ថ្មីៗ​នេះ មាន​ឈ្មោះថា “Uninvited” ។ បច្ចុប្បន្ន​នាង ត្រូវបាន​គេ​ដឹងថា តម្លៃ​ខ្លួន​ក្នុង​ការថត​មួយ​រឿងៗ ស្ថិតក្នុង​លំដាប់​តារា​ជួរមុខ​ផងដែរ​។​
​ ​
​ព្រោះតែ​នាង​មាន​សមត្ថភាព​ក្នុងការ​សម្តែង​ល្អ​និង​មានឱកាស​រកប្រាក់​បាន​ពី​សកម្មភាព​សិល្បៈ​ទើប​គិត​មកទល់ពេលនេះ​នាង​ដូរ​រថយន្ត​អស់​៣​គ្រឿង​ហើយ​ដែល​១​គ្រឿង​ចន្លោះ​ពី​១​ម៉ឺន​ទៅ​២​ម៉ឺន ដុល្លារ​ដែល​ប្រាក់​ទាំងនេះ​នាង​ថា​គ្មាន​អ្នកណា​ជួយឧបត្ថម្ភ​នាង​ទេ​៕ ដេវីត​ 

  

 

Related