វៀត​ណាម​ផ្តល់​អាហា​រូ​បក​រណ៍​១០៤៥​កន្លែង​ ដល់មន្ត្រី និង​និស្សិត​ខ្មែរ​

រដ្ឋា​ភិបាល​​វៀត​ណាម​នឹង​ផ្តល់អា​ហារូប​ករណ៍​សរុប​ ១០៤៥​នាក់ ​សម្រា​ប់ម​ន្រ្តី និ​ងនិស្សិត​កម្ពុជា តា​ម​មុខជំ​នាញផ្សេ​ងៗ ក្នុង​ឆ្នាំ​២០១៥​នេះ។​ នេះ​បើតា​មកា​រលើក​ឡើង​របស់​លោក ​ជុំ សុន្ទរី អ្ន​ក​នាំ​ពាក្យ​ក្រសួង​កា​របរ​ទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ។

លោក​ ជុំ សុន្ទ​រី បាន​អះអា​ងថា​ សាធា​រ​ណរ​ដ្ឋស​ង្គម​និយ​មវៀ​តណា​ម​បាន​សម្រេច​ថា នឹង​ផ្ត​ល់អា​ហា​រូប​ករ​ណ៍​ដល់និ​ស្សិត និង​មន្ត្រី​កម្ពុជា​ចំនួន​ ១០៤៥​រូប ​ទៅតាម​មុខ​ជំនាញ​ផ្សេង​ៗ ​។ លោ​កប​ន្ថែម​ដូច្នេះ​ថា៖ «អាហារូ​បករណ៍​ទាំង​១០៤៥​កន្លែង ​គឺមា​នច្រើន​ប្រភេទ ទៅ​តាម​ជំនាញ​នីមួយ​ៗ ហើយ​អាហា​រូបករ​ណ៍សម្រា​ប់និស្សិ​ត និង​មន្រ្តី ​គឺជារឿ​ងពីរផ្សេ​ងគ្នា​»។
ទោះបី​ជាយ៉ាង​ក៏ដោយ អ្នកនាំពាក្យ​រូប​នេះមិន​អាចប​ញ្ជាក់បា​នថា​ការផ្តល់​អាហារូ​បករ​ណ៍ពី​ប្រទេស​វៀតណា​មក្នុង​ឆ្នាំ​២០១៥​នេះ គឺ​ច្រើនឬ​តិចជា​ងឆ្នាំមុ​ខនោះ​ទេ ហើយ​រូប​លោក​ក៏មិ​នអា​ច​អះអាង​បាន​ថា អាហា​រូប​ករណ៍​ផ្នែកអ្វី​ឬជំនាញ​អ្វីដែល​វៀតណាម​ផ្តល់ម​កកម្ពុជា​ច្រើនជា​ងគេនោះ​ដែរ។ សារ​ព័ត៌មាន​ថ្មីៗមិ​នអាច​សុំ​ការ​បញ្ជាក់​បន្ថែមពីប​ញ្ហានេះពី​លោក ​រស់ សា​លីន អ្នក​នាំពា​ក្យក្រសួ​ងអប់​រំ យុវ​ជន ​និងកី​ឡា បាន​ទេ ដោយ​សារតែ​រូបមិ​នបានលើ​កទូរ​សព្ទ។

សូម​បញ្ជាក់​ថា ការ​ផ្តល់អា​ហារូប​ករណ៍​នេះ ធ្វើឡើង​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​គណៈក​ម្មការ​ចម្រុះស្តី​ពីកិច្ចស​ហប្រតិ​បត្តិការ​សេដ្ឋកិ​ច្ច វប្ប​ធម៌ វិទ្យា​សាស្ត្រ និង​បច្ចេក​ទេស ​លើកទី១​៤ ក្រោម​អធិបតេ​យ្យភាព​របស់​លោក ​ហោ ណាំហុ​ង រដ្ឋ​មន្រ្តីកា​របរទេ​សកម្ពុជា​ និងលោ​ក ហ្វាម ប៊ិញ​មិញ ​រដ្ឋមន្ត្រីកា​របរទេស​វៀតណាម​។ កិច្ចប្រជុំនេះ​បានប្រព្រឹត្តទៅ​នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋ​សង្គមនិយមវៀ​តណាម កា​លពីថ្ងៃទី១៨​ ដល់ថ្ងៃទី១៩ ខែ​តុលា  ឆ្នាំ២០១៥ កន្លង​ទៅ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?