អង់គ្លេស​ក្រាលកម្រាល​ព្រំក្រហម​ទទួលលោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង

ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ផ្តើម​ធ្វើ​ទស្សនកិច្ច រយៈពេល ៤​ថ្ងៃ នៅ​ប្រទេស​អង់គ្លេស នៅថ្ងៃ​អង្គារ​ទី ២០​តុលា។ នៅ​អង់គ្លេស ប្រមុខដឹកនាំ​ចិន ដែល​បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ឡុងដ៍ តាំងពី​យប់​ថ្ងៃ​ចន្ទ ត្រូវ​បាន​រដ្ឋាភិបាល​អង់គ្លេស និង​ព្រះរាជវាំង ក្រាលកម្រាលព្រំ​ក្រហម ចាំទទួល​យ៉ាង​អធិកអធម។ ទស្សនកិច្ច​​របស់​លោក​ស៊ី ជីនពីង នៅ​អង់គ្លេស នឹង​ត្រូវ​រង់ចាំ ស្វាគម​ទទួល ទាំងពី​សំណាក់ ក្រុម​សហគមន៍​ចិនដែល​គាំទ្រ​រដ្ឋាភិបាល​ក្រុងប៉េកាំង និង ក្រុមអង្គការ​ការពារ​សិទ្ធិ​មនុស្ស ដែល​ត្រៀម​ធ្វើ​បាតុកម្ម ប្រឆាំង​​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន នៅ​អង់គ្លេស។

  • អង់គ្លេស​ក្រាលកម្រាល​ព្រំក្រហម​ទទួលលោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង已关闭评论
  • 141 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:​អន្តរជាតិ