សែលកាត បន្តចេញជូន រង្វាន់ដល់អតិថិជន បន្ទាប់ពីរដូវភ្ជុំបិណ្ឌ ត្រូវបានបញ្ចប់

ភ្នំពេញ៖ បន្ទាប់ពីមានការ ខកខានក្នុងការ ប្រគល់រង្វាន់អស់ជាច្រើន ថ្ងៃមកនេះ ដោយសារតែ ពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់ នៅពេលនេះ មានអតិថិជនចំនួនបីររូបហើយ ដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុន សែលកាត ក្នុងនោះ មានពីរនាក់ឈ្នះ ៤ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត ឈ្នះ ១ម៉ឺនដុល្លារអាមេរិក ទំាងអស់នេះគឺជាអតិថិជន ដែលមាន សំណាងជាមួយនិង ក្រុមហ៊ុនសែលកាត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៥នេះ។

ការប្រគល់រង្វាន់នូវទឹកប្រាក់ដ៏ច្រើននេះ ត្រូវបានធ្វើឡើងនៅទីស្នាកការកណ្តាលនៃក្រុមហ៊ុន សែលកាត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ។ អតិថិជនដែលមានសំណាងទំាងអស់នោះរួមមានលោក ទេព វិត មានមុខរបរជាអ្នកបើក ឡានដឹកថ្ម បានឈ្នះទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារអាមេរិក និងលោក ហុង តុងហេង ជាបុគ្គលិកសណ្ធាគារ រស់នៅ រាជធានីភ្នំពេញ បានឈ្នះទឹកប្រាក់ចំនួន ៤ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត លោក តឹក មករា ជាមន្រ្តីរាជការ រស់នៅ ខេត្តប៉ៃលិន បានឈ្នះទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់ មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារ នោះទុកដើម្បីផ្ទៀងផ្ទាត់៕