ចំណងស្នេហ៍​លាក់​បាំង​ជាង១​ឆ្នាំ រវាង​លោក Kim Soo Hyun និង Ahn Sohee ត្រូវ​បាន​អ្នកតំណាង​ចេញ​មុខ​បដិសេធ

កូរ៉េ៖ តារារូបសង្ហាលោក Kim Soo Hyun និងអតីតតារាចម្រៀង ក្រុម Wonder Girls នាង Ahn So Hee ថ្មីៗនេះត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហា រយៈពេលមួយឆ្នាំមកហើយ តែពេលនេះ ត្រូវអ្នកតំណាងរបស់ពួកគេ បានចេញមុខបដិសេធ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅ ថ្ងៃទី២០ខែតុលាឆ្នាំ២០១៥នេះ ថាតារាសម្តែងដ៏ល្បីល្បាញ ដែលគេស្គាល់ថា ជាតួឯកប្រុស រកចំណូលបានច្រើនជាងគេ លោក Kim Soo Hyun ត្រូវសារព័ត៌មានកូរ៉េផ្សព្វផ្សាយ ជាបន្តបន្ទាប់ថា លួចលាក់ស្នេហ៍ស្ងាត់ៗ ជាមួយតារាចម្រៀង និងជាតារាសម្តែង នាង Ahn So Hee ។ ប៉ុន្តែថ្មីនេះត្រូវបានផលិតកម្ម KeyEast ចេញមុខបដិសេធ ដោយនិយាយថា ពួកគេគ្រាន់តែស្គាល់គ្នាធម្មតាៗ មិនបានស្រលាញ់គ្នានោះទេ ។

យ៉ាងណាក៏ដោយព័ត៌មាននេះ កំពុងស្ថិតនៅក្នុងការសង្ស័យនៅឡើយ ដោយកន្លងមកអ្នកជិតខាង ស្រីស្អាត Sohee បាននិយាយថា «ពួកគេទាក់ទងគ្នា ជិតមួយឆ្នាំហើយ គេឧស្សាហ៍ ឃើញ Kim Soo Hyun ទៅផ្ទះ របស់ Sohee ពេលគេមិនសូវរវល់ថត« ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ កាលពីថ្ងៃទី៣០ខែកញ្ញា កន្លងទៅតារាវ័យ២៣ឆ្នាំ នាង Ahn So Hee បានប្រកាសថា ខ្លួននឹងចុះកុងត្រាជាមួយ ក្រុមហ៊ុន KeyEast ជាក្រុមហ៊ុនតែមួយ ដែលតារាវ័យ២២ឆ្នាំ Kim Soo Hyun កំពុងបំពេញកាងារ ៕

ចំណងស្នេហ៍​លាក់​បាំង​ជាង១​ឆ្នាំ រវាង​លោក Kim Soo Hyun និង Ahn Sohee ត្រូវ​បាន​អ្នកតំណាង​ចេញ​មុខ​បដិសេធ