រន្ធត់មែន! បុរសម្នាក់កើត អាការៈក្អកធ្លាក់ឈាម ស្មានថារលាកទងសួតតាម ពិតឈើចាក់ធ្មេញដោតជាប់ បេះដូង

អាហ្សង់ទីន៖ គ្រូពេទ្យនៅប្រទេសអាហ្សង់ទីន បានសម្តែងការភ្ញាក់ផ្អើល និងរន្ធត់ចិត្តជាខ្លាំងនៅពេលដែលរកឃើញថា ឈើចាក់ធ្មេញមួយកំពុងដោតជាប់បេះដូងបុរសជាអ្នកជំងឺម្នាក់ បន្ទាប់ពីបុរសរូបនោះកើតអាការៈ គ្រុនមិនបាត់សោះ ហើយថែមទាំងបាត់បង់ទម្ងន់ទៀតផង ដែលពីដំបូងគេគិតថា ខ្លួនឯងកើតជំងឺអ្វីមួយ ។

បុរសជាអ្នកជំងឺមានអាយុ៤២ឆ្នាំឈ្មោះ Horacio Rodriguez Videla បានទៅជួបគ្រូពេទ្យ បន្ទាប់ពីក្អកធ្លាក់ឈាម ហើយត្រូវបានគ្រូពេទ្យនិយាយថា គាត់កើតរោគរលាកសួត ប៉ុន្តែក្រោយពីព្យាបាលហើយ រោគនេះមិនបាត់សោះទើប លោក Videla ធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Fernandez ស្ថិតនៅតំបន់ Buenos Aires ដើម្បីពិនិត្យរោគសញ្ញាជាថ្មី ហើយគ្រូពេទ្យបានពិនិត្យឈាមរបស់គាត់ដោយរកឃើញថា មានអ្វីមួយប៉ះពាល់ដល់បេះដូង និងបានផ្តល់ថ្នាំលេបដល់គាត់រយៈពេល២ខែទៀតផង ។

ដោយសង្កេតឃើញថា ជំងឺនៅតែដដែលមិនអស់ចិត្ត លោក Videla បានសុំឲ្យគ្រូពេទ្យឆ្លុះ X-rays មើលទើបដឹងថា មានឈើចាក់ធ្មេញមួយដើមកំពុងចាក់ដោតជាប់បេះដូងរបស់ខ្លួន ទើបបណ្តាលឲ្យគាត់ក្អកធ្លាក់ឈាមបែបនេះ ហើយ គាត់ក៏នឹកឃើញថា កាលពីឆ្នាំមុនខ្លួនបានបរិភោគសាំងវិចជាមួយមិត្តភក្តិ ដោយប្រើឈើចាក់ធ្មេញផងដែរ ទីបំផុតក្រុម គ្រូពេទ្យក៏បានធ្វើការវះកាត់យកឈើចាក់ធ្មេញ ចេញពីបេះដូងអ្នកជំងឺប្រុសរូបនេះបានដោយសុវត្ថិភាព ៕

រន្ធត់មែន! បុរសម្នាក់កើត អាការៈក្អកធ្លាក់ឈាម ស្មានថារលាកទងសួតតាម ពិតឈើចាក់ធ្មេញដោតជាប់ បេះដូង

រូបភាពតំណាង (Toothpicks)