នារីមានរសនិយមចម្លែក ចូលចិត្តបរិភោគអេប៉ុង លាងចានជំនួសអាហារ

ក្រុងឡុងដ៍៖ ពិតជាចម្លែកមែន ដែលនារីវ័យក្មេងម្នាក់ឈ្មោះ Emma Thompson រស់នៅក្នុងតំបន់ North Tyneside ប្រទេសអង់គ្លេស មានកើតរសនិយមទទួលទានអេប៉ុងលាងចានជំនួសអាហារ ទ្រទ្រង់រាងកាយជាច្រើនប្រភេទទៀត ដោយនារីរូបនេះនិយាយថា ការបរិភោគអេប៉ុងចូលពោះ មានអារម្មណ៍ដូចជាហូបដុំសាច់អញ្ចឹង ។

នាង Emma ចាប់ផ្តើមចេះទំពារអេប៉ុង បរិភោគតាំងពីអាយុ៣ឆ្នាំម្ល៉េះ ហើយពេលនេះនាងពេញវ័យ ទើបអាចលេប អេប៉ុងចូលពោះទាំងមូលតែម្តង ។

នារីដែលមានរសនិយមទទួលទានអាហារបែបចម្លែកនេះនិយាយថា ពីដំបូងនាងលាងចានជាមួយនឹងអេប៉ុង ហើយក៏ សាកខាំវាបន្តិចមើល ក៏មានអារម្មណ៍ថា មានរសជាតិល្អណាស់ទើបចាប់ផ្តើមចេះហូបអេប៉ុងពេលនោះទៅ ។

ជាទូទៅក្នុង១ថ្ងៃនាង Emma អាចបរិភោគអេប៉ុងបាន២ ប៉ុន្តែនៅពេលនាងកើតរោគស្ត្រេសខ្លាំងអាចឈានដល់បរិភោគ អេប៉ុងដល់ទៅ២០ឯណោះ ក្នុង១ថ្ងៃ ហើយវាមិនបានធ្វើឲ្យនារីរូបនេះកើតជំងឺណាមួយនោះទេ ៕

នារីមានរសនិយមចម្លែក ចូលចិត្តបរិភោគអេប៉ុង លាងចានជំនួសអាហារ

  • នារីមានរសនិយមចម្លែក ចូលចិត្តបរិភោគអេប៉ុង លាងចានជំនួសអាហារ已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/10/20  Category:កំសាន្ត