Smart នឹង​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា ជា​មួយ​នឹង​ព្រឹត្តិការណ៍ «ខ្ញុំលឿន​បំផុត»

ភ្នំពេញ៖ ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០១៥ ក្រុមហ៊ុន Smart បានប្រកាសស្តីពីការប្រគុំតន្ត្រីដ៏ធំអស្ចារ្យក្នុងឆ្នាំ២០១៥ ខណៈពេលប្រព័ន្ធ 4G LTE របស់ Smart អាចរកបាននៅគ្រប់ខេត្តក្រុងចំនួន២៥ នៃប្រទេសកម្ពុជា។

ជាផ្នែកមួយនៃការប្រគុំតន្ត្រីឆ្នាំ ២០១៥ ក្នុងដំណើរស៊េរីព្រឹត្តិការណ៍ មេហ្គា Smart និងមានការប្រកួតប្រជែងថ្នាក់ជាតិដើម្បីស្វែងរកបុរស និងនារីដែលមានល្បឿនលឿនបំផុតក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា «ខ្ញុំលឿនបំផុត»។

Smart Mega Concert «ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងថ្នាក់ជាតិ ដែលជាការរួមបញ្ចូលគ្នាធំបំផុតនៃវិស័យកីឡា និងតន្ត្រីដែលមិនធ្លាប់ត្រូវបាន រៀបចំឡើងពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងសង្ឃឹមថាការប្រកួតប្រជែងថ្នាក់ជាតិនេះ នឹងលើកទឹកចិត្ត រកឃើញ និងជ្រើសរើសកីឡាករ កាន់តែច្រើននៅកម្ពុជា។ ការរត់គឺជាប្រភេទកីឡាជាមូលដ្ឋានដែលអ្នករាល់គ្នាអាចធ្វើបាន ដោយមិនចាំបាច់មានឧបករណ៍ ឬការបណ្តុះបណ្តាលពិសេសណាមួយ ហើយវាជាមូលហេតុដែលវាស័ក្តសមជាកីឡាសហគមន៍ដ៏ល្អ។

«ខ្ញុំលឿនបំផុត» ជាការប្រកួតប្រជែងដែលបើកចំហដល់ប្រជាពលរដ្ឋទាំងអស់នៃប្រទេសកម្ពុជាដែលមានអាយុ ចាប់ពី៦ឆ្នាំឡើង។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៥ ហើយនឹងបន្តជារៀងរាល់ថ្ងៃសៅរ៍ ឆ្ពោះទៅរកការប្រកួតប្រជែងនៅ ទីតាំងចំនួន ២៣ ផ្សេងទៀត ដោយនឹងបញ្ចប់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៥ នៅកោះពេជ្រ។ អំឡុងពេលនៃការប្រកួតប្រជែង ក្នុងតំបន់នេះយើងនឹងរកឃើញយ៉ាងហោចណាស់មួយបុរស និងនារីដែលលឿនបំផុត ដើម្បីរត់ដណ្តើមពានរង្វាន់វគ្គផ្តាច់ព្រាត់នៅភ្នំពេញ ។

ដើម្បីក្លាយជាជើងឯកជាតិនោះបុរស ឬស្ត្រីដែលលឿនជាងគេបំផុតត្រវផ្តួលបុរស និងស្ត្រីដែលមានល្បឿនលឿនបំផុត ពីបណ្តាខេត្តផ្សេងទៀតនៅក្នុងការប្រណាំងល្បឿន១០០មែត្រ។ ជើងឯក នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៥០០០ដុល្លារអាមេរិក ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ចុងក្រោយបំផុត P8 ប្រព័ន្ធ 4G LTE, លេខទូរស័ព្ទពិសេស និងការប្រើប្រាស់ទិន្នន័យឥតគិតថ្លៃ (1GB ក្នុងមួយខែ), សម្ភារកីឡា របស់ក្រុមហ៊ុន Adidas និងរង្វាន់ ជាច្រើនទៀត។

លោក យ៉ាប់ កុកលីយ៉ុង ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន Smart គឺជាក្រុមហ៊ុន ដែលនាំមកនូវការផ្លាស់ប្តូរ ជាវិជ្ជមានដល់សង្គម និងប្រទេសកម្ពុជា ។ យើងមានក្តីរំភើបយ៉ាងខ្លាំង ហើយកំពុងសម្លឹងឆ្ពោះ ទៅការប្រកួតជុំចុង ក្រោយនៃការប្រកួតប្រជែងដើម្បីធ្វើជាសាក្សីនៃការស្វែងរក បុរសនិងស្ត្រីមានល្បឿនលឿនបំផុត របស់ប្រទេសកម្ពុជា ដែលអាច តំណាងឱ្យប្រទេសកម្ពុជានៅថ្ងៃមួយនៅលើឆាកអន្តរជាតិ»។

នៅខាងក្រៅនៃស៊េរីព្រឹត្ដិការណ៍ទូទាំងប្រទេសនេះបានអគ្គរដ្ឋទូតពាណិជ្ជកម្ម Smart កញ្ញាឡូរ៉ា ម៉មក៏បាន រៀបចំយុទ្ធនាការអានមួយដែលហៅថា «លឿនជាងឡូរ៉ា» ។ នេះគឺជាការផ្តួចផ្តើមមួយដែល ឡូរ៉ា បានគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡាព្រមទាំងក្រុមហ៊ុន Smart ដើម្បីលើកកម្ពស់ នៃការអានដល់សិស្សនិស្សិតនៅតាមបណ្តាខេត្ត។ ងាយបំផុត, សិស្សដែលអាចផ្តួលល្បឿនអានរបស់ ឡូរ៉ានឹងមានឱកាសឈ្នះ សម្រាប់ខ្លួនគេបានរង្វាន់ពិសេសនិងសម្រាប់សាលារៀនរបស់ពួកគេចំនួន សៀវភៅ១០០ក្បាលសំរាប់ ជួយដល់បណ្ណាល័យ និងក្តារខៀន ជូនដំណឹងមួយ៕

Smart នឹង​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា ជា​មួយ​នឹង​ព្រឹត្តិការណ៍ «ខ្ញុំលឿន​បំផុត»

Smart នឹង​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា ជា​មួយ​នឹង​ព្រឹត្តិការណ៍ «ខ្ញុំលឿន​បំផុត»

Smart នឹង​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា ជា​មួយ​នឹង​ព្រឹត្តិការណ៍ «ខ្ញុំលឿន​បំផុត»

Smart នឹង​ធ្វើ​ឲ្យ​កក្រើក​កម្ពុជា ជា​មួយ​នឹង​ព្រឹត្តិការណ៍ «ខ្ញុំលឿន​បំផុត»