Q&A : នាង​ខ្ញុំ​ចូលចិត្ត​មានអីៗ តែ​ជាមួយ​បុរស​ដែលមាន​គូ​ហើយ នេះ​ជា​ជំងឺ​រឺ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯងជា​ស្ត្រី​ចម្លែក​ខុសគេ​ទាក់ទង​នឹង​រស​និយម​សិច​ដោយ​នាង​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​អា​ម្មណ៍​ផ្លូវភេទ​តែ​ជាមួយ​បុរស​ដែលមាន​គូ ឬ ប្រពន្ធ​ហើយ ។ នៅពេលដែល​នាង​ខ្ញុំ​មាន​សេ្ន​ហា​លើកទីមួយ ។ ជា សម័យ​ដែល​នាង​ខ្ញុំ​រៀន​នៅ​ឆ្នាំ​ទី​ពីរ​នាង​ខ្ញុំ​បាន​ស្គាល់​បុរស​ម្នាក់ ពួកយើង​ស្រឡាញ់គ្នា​ណាស់ ប៉ុន្តែ​ដូច​ស្នេហា​បែប​កូនក្មេងៗ ព្រោះ​នាង​ខ្ញុំ​មិនដែល​គិត​រឿង​សិច ឬ រឿង​អីៗ​សោះឡើយ នាង​ខ្ញុំ​គិតថា​អាច​ដោយសារ​នាង​ខ្ញុំ​នៅ​ក្មេង ប៉ុន្តែ​លុះ ដល់​ឡើង​ឆ្នាំ​ទី​បី​មិត្ត​ភ​កិ្ត​សិ្ន​ទ្ន​ស្នាល​របស់​នាង​ខ្ញុំ​ក៏មាន​ស្វាមី ហើយ​បាន​នាំមក​ណែនាំ​ឲ្យ​ស្គាល់ ។

ពួកយើង​ទាំងបី​នាក់​ព្រមព្រៀង​ថា​នឹង​ទៅ​ដើរលេង តាម​ខេត្ត​ជាមួយគ្នា ហើយ​នាង​ខ្ញុំ​ក៏​ភ្លេចខ្លួន​មានអីៗ ជាមួយ​ស្វាមី​មិត្តភក្តិ ។ ពេល​ត្រឡប់មកផ្ទះ​វិញ​នាង​ខ្ញុំ​នឹក​ឃើញតែ​យប់​មានអីៗ​ជាមួយ​ប្តី​មិត្តភក្តិ​នាង​ខ្ញុំ​យល់ថា​នេះ​ជា​ស្នេហា​ពិត ប៉ុន្តែ​នៅពេល​គេ លែងលះគ្នា នាង​ខ្ញុំ​បែរជា​ចាប់ផ្តើម​អស់​អារម្មណ៍​លែង​ចង់​មានអីៗ​ជាមួយ​គេ​ទៀត ។ ដំបូង​នាង​ខ្ញុំ​គិតថា​អាច​ដោយសារ​នាង​ខ្ញុំ​មាន​អារម្មណ៍​គិតថា​ខ្លួនឯង​ធ្វើ​ខុស​ដែល​ដណ្តើម​ស្វាមី​មិត្តភក្តិ នៅ​ទីបំផុត​ពួកយើង​ក៏បាន​ចែកផ្លូវ​គ្នា ហើយ​នាង​ខ្ញុំ​ក៏​លែងមាន​ស្នេហា​រហូតដល់​រៀន​ចប់ ។

លុះដល់​ចេញ​ធ្វើការ​ក៏មាន​រៀមច្បង​ម្នាក់​ដែលជា​អ្នក​បង្រៀន ការងារ​ដល់​ខ្ញុំ ពួកយើង​ស្និទ្ធស្នាល​គ្នា​ណាស់ ប៉ុន្តែ នាង​ខ្ញុំ​មិន​គិត​អ្វី​ហួស​ពីនេះ​ឡើយ ។ លុះដល់​អ្នកដទៃ​មក​ព្រមាន​នាង​ខ្ញុំ​ថា​ឲ្យ​នៅ​ឲ្យ​ឆ្ងាយ​ពី​បុរស​ម្នាក់ នេះ​បន្តិច ព្រោះ​ខ្លាច​ភរិយា​គេ​ដែល​ធ្វើការ​នៅ​ផ្នែក មួយទៀត​មើលមុខ​គ្នា​មិន​ត្រង់ ។ បន្ទាប់ពី​នោះមក​នាង​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា អារម្មណ៍​ដែល​ខ្លួនឯង​មាន​ចំពោះ​បុរស​ម្នាក់នេះ​មានការ​ប្រែប្រួល ហើយ​នៅ​យប់​ដែល​ទៅ​ជប់លៀង​ជាមួយ​អ្នកធ្វើការ នាង​ខ្ញុំ​ក៏មាន​អីៗ​ជាមួយ​បុរស​ម្នាក់​នោះ ។

ពួកយើង​ក៏​តែង​លួច​មានអីៗ​ជាមួយគ្នា​ច្រើនលើកច្រើនសា រហូត ទាល់តែ​ភរិយា​គេ​ដឹង​ពួកគេ​ក៏​លែងលះគ្នា ចំណែក​នាង​ខ្ញុំ​ក៏​ចាប់ផ្តើម​អស់​អារម្មណ៍​ជាមួយ​បុរស​ម្នាក់​នោះ​ទៀត ។នៅ​មានរឿង​ជាច្រើន​ទៀត​ដែលមាន លក្ខណៈ​ស្រដៀង​រឿងនេះ​រហូត​ទាល់តែ​នាង​ខ្ញុំ​ចាប់ផ្តើម​ខ្លាច​ខ្លួនឯង ។ នាង​ខ្ញុំ​ចង់​មាន​សិច​ជាមួយ មនុស្ស​ដែលជា​គូស្នេហ៍​នាង​ខ្ញុំ​បាន​ដូច​គូស្នេហ៍​ទូទៅ ប៉ុន្តែ​វា​ហាក់ដូចជា​មិនមាន​អារម្មណ៍​ឡើយ តើ​នាង​ខ្ញុំ គួរ​ធ្វើយ៉ាងណា​?

​ចម្លើយ ៖ រឿង​របស់​ចិត្ត​គឺ​ត្រូវ​ចាប់ផ្តើម​កែប​ញ្ហា​ចិត្ត​ជាមុនសិន ដោយ​សាកល្បង​ហាម​ចិត្ត​ខ្លួនឯង​នៅ​េ​ពល​កើតមាន​អារម្មណ៍​ជាមួយ​បុរស​ដែល​គេ​មាន​ម្ចាស់​បេះដូង​រួចហើយ ។ មិន​ចំពោះ​ថា​យើង មាន​អារម្មណ៍​ចង់​គេ​ខ្លាំង​ប៉ុនណា​ទេ ធ្វើយ៉ាងណា ព្យាយាម​តាំងស្មារតី​ខ្លួនឯង ហាម​ចិត្ត​ខ្លួនឯង​ឲ្យ​បាន ។ ​ដំណាក់កាល​ដំបូងៗ​តម្រូវការ​ឬ​ចំណង់​របស់​យើង​អាច​ខ្លាំង​រហូត​ទាល់តែ​ពិបាក​គ្រប់គ្រង ប៉ុន្តែ​ប្រសិនបើ​ឆ្លងកាត់​ដំណាក់កាល​លើកទីមួយ​បាន​ហើយ នោះ​ដំណាក់កាល​បន្ត​បន្ទាប់មក​ទៀត​មិន​ពិបាក​ឡើយ ហើយ​នៅ​ទីបំផុត​ក៏​លែងមាន​អារម្មណ៍​ជាមួយ​បុរស ដែលមាន​ម្ចាស់​បាន​ដោយ​ខ្លួនឯង ។

ចំណែកឯ​រឿង ដែលថា ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អាចមាន​សិច​ជាមួយ​គូស្នេហ៍​ខ្លួនឯងបាន​ដូច​ធម្មតា​នោះ​នៅ​ដំណាក់កាល ដំបូងៗ​អ្នក​អាច​សាកល្បង​ប្រើ​អារម្មណ៍​ស្រមើស្រមៃ ពេលដែល​អ្នកមាន​សិច​ជាមួយ​គូស្នេហ៍ ថា​គេ​ជា​បុរស ដែលមាន​ម្ចាស់​ទៅហើយ ព្រោះ​មាន​ករណី​ដែល​ស្ត្រី មួយចំនួន​មាន​អារម្មណ៍​ចង់ លុះត្រាតែ​ប្រើ​អារម្មណ៍​ស្រមើស្រមៃ​ថា​ខ្លួនឯង​កំពុងតែ​ត្រូវគេ​ចាប់រំលោភ ឬ ខ្លួន​ជា​តួឯកភាពយន្ត​ក្តៅ​សាច់ ។ ប៉ុន្តែ​ក៏​មិនត្រូវ​ស្ថិតក្នុង​ស្ថានភាព​ប្រើ​អារម្មណ៍​ស្រមើស្រមៃ​បែប នោះ​រហូត​ដែរ ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​អ្នក​មិនមាន​សេចក្តីសុខ​ចំពោះ​ស្នេហា​របស់​ខ្លួនឯងបាន​នៅ​ថ្ងៃ​ណាមួយ ៕

Related