ខ្មែរនៅ ប្រទេសបារាំង ប្រគល់ រថយន្តដឹកសព ដល់សាលារៀនចិន ចុងវ៉ា មានតម្លៃ ២២០០០ ដុល្លារ

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ នៅប្រទេសបារាំង ប្រគល់រថយន្តដឹកសព១គ្រឿង ដែលមានតម្លៃ ២២០០០ដុល្លារ ជាអំណោយរបស់លោក ចៅ កាត់ហាំង ត្រូវបានប្រគល់ជូនដោយផ្ទាល់ នៅសាលារៀនចិន ចុងវ៉ា  កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ។ កម្មវិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណសាលាចុងវ៉ា ដែលស្ថិតនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួម ជាគណៈអធិបតីពីសំណាក់ លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក ឡុង ពុន អភិបាលស្រុកមង្គលបុរី អស់លោក លោកស្រី ដែលជាសេនាធិការ និងមន្ត្រីអជ្ញាធរមូលដ្ឋាន ស្រុកមង្គលបុរីមួយចំនួន ទៀត។ ការផ្ដល់អំណោយជា រថយន្តដឹកសពខាងលើ ជូនចំពោះសាលារៀនចុងវ៉ានេះ គឺដើម្បីជាការឆ្លើយតប ទៅនឹងសេចក្ដីត្រូវការជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលមានការខ្វះខាត និងជួបការលំបាក។

លោក អ៊ី ឡុង សមាជិកក្រុមព្រឹក្សាខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ ចំពោះទឹកចិត្តរបស់លោក ចៅ កាត់ហាំង និង លោកស្រី ឆាន់ សោយ៉ាន់ នៅប្រទេសបារាំង ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តដឹកសពជូនសាលា ចុងវ៉ា ។

តាមរយៈអំណោយខាងលើនេះ គឺពិតជាបានបម្រើជូនប្រជាពលរដ្ឋខ្មែរចិន ដែលនៅទីនោះផ្ទាល់ ពីព្រោះថា សេចក្ដីស្លាប់ពុំមានអ្នកណាម្នាក់ អាចជៀសផុត បាននោះទេ។

លោកបានបន្តថា មិនត្រឹមតែឡានមួយគ្រឿងនេះប៉ុណ្ណោះទេ លោក ចៅ កាត់ហាំង តែងតែផ្ដល់អំណោយផ្សេងៗជាច្រើន ជូនដល់សាលារៀនចុងវ៉ា ដែលសរុបជាទឹក ប្រាក់ជាបន្តបន្ទាប់ អស់ប្រមាណជាង ៦០ ម៉ឺនដុល្លារ។

ក្នុងនាមតំណាង ឲ្យប្រជាពលរដ្ឋ ដែលរស់នៅស្រុកមង្គលបុរី ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនខាងលើ ដែលបានចូលរួមចំណែកស្ដារ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺបានបំពេញ នូវតម្រូវការរបស់សាលា ។ អ្វីដែលសំខាន់ លោកបានផ្ដាំផ្ញើដល់អ្នកប្រើប្រាស់រថយន្តនេះ ត្រូវចេះថែរក្សាឲ្យបានល្អ។

នេះជាការឆ្លើយតប លោក ចៅ កាត់ហាំង បានថ្លែងថា ដោយសាតែមើលឃើញការខ្វះខាត និងតម្រូវការរបស់សាលា ទើបរូបលើកផ្ទាល់ រួមជាមួយក្រុមគ្រួសារ ផ្ដល់នៅថវិកាចំនួន ២២០០០ដុល្លារ ដើម្បីទិញរថយន្តនេះ។

ម្យ៉ាងវិញទៀត លោកក៏បានសម្ដែងនូវក្ដីរីករាយ ចំពោះសកម្មភាពដែលបានធ្វើនៅពេលនេះ ដែលលោកតែងនឹកឃើញជានិច្ច នៅស្រុកកំណើត មាតុភូមិជាទីស្នេហា ទោះបីជាលោករស់នៅឯនាយសមុទ្រក៏ពិតមែន ក៏លោកនៅតែមានចិត្ត ជួយដល់មូលដ្ឋានជានិច្ច៕

ខ្មែរនៅ ប្រទេសបារាំង ប្រគល់ រថយន្តដឹកសព ដល់សាលារៀនចិន ចុងវ៉ា មានតម្លៃ ២២០០០ ដុល្លារ

ខ្មែរនៅ ប្រទេសបារាំង ប្រគល់ រថយន្តដឹកសព ដល់សាលារៀនចិន ចុងវ៉ា មានតម្លៃ ២២០០០ ដុល្លារ

ខ្មែរនៅ ប្រទេសបារាំង ប្រគល់ រថយន្តដឹកសព ដល់សាលារៀនចិន ចុងវ៉ា មានតម្លៃ ២២០០០ ដុល្លារ

ខ្មែរនៅ ប្រទេសបារាំង ប្រគល់ រថយន្តដឹកសព ដល់សាលារៀនចិន ចុងវ៉ា មានតម្លៃ ២២០០០ ដុល្លារ