ជនជាតិចិន ស្រវឹងស្រា បោះពួយរថយន្ត លឿនជ្រុល ទៅបុករនាំង ពុះចែកទ្រូងផ្លូវ អស់៥ផ្ទាំង និងជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ រនាំងពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំង ត្រូវបានដួលរាបដល់ដី និងនារីម្នាក់រងរបួសធ្ងន់ ដោយសារជនជាតិចិន ស្រវឹងស្រាជោគ បើករថយន្តជ្រុលទៅបុក កាលពីវេលាម៉ោងជាង៦ព្រលប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាករ៉េហ្វ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-9444បើកបរដោយជនជាតិ៤នាក់ ក្នុងស្ថានភាពស្រវឹងស្រា ជោគដោយបើកបរក្នុងទិសដៅ ពីកើតទៅលិចលុះ ដល់ចំណុចកើតហេតុ បានជ្រុលទៅបុករនាំងពុះចែកទ្រូងផ្លូវ អស់ចំនួន៥ផ្ទាំងរួចបានបន្ត ទៅបុកម៉ូតូកូនទាមួយគ្រឿងទៀត បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះអាយុជីវិត។ ចំណែកវត្ថុតាងត្រូវ បានប្រគល់ទៅឲ្យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ដើម្បីយកទៅរក្សាទុកនិងចាត់ការ ទៅតាមផ្លូវច្បាប់៕