លោក​មេ​គយ វ៉ូ វណ្ណា មិន​ខ្វល់​នឹង​គោលនយោបាយ​កំណែទម្រង់​របស់​សម្តេច​តេ​ជោ ខណៈ​គេ​មើលឃើញ​ទំនិញ​ខុសច្បាប់ បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកណ្តាល​យ៉ាង​កក្រើក​មិនដែល​បង្ក្រាប​នោះ

​ ​ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ ដែលនាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ​តែ​ថវិកា​ទាំង​នោះបាន​ធ្លាក់​ចូលទៅ​ក្នុងហោប៉ៅ​លោក វ៉ូ វណ្ណា​ យ៉ាងស្ងៀមស្ងាត់​។ ចាប់តាំងពី​ពេលដែល​លោក វ៉ូ វណ្ណា ត្រូវបានតែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល ភាពអនាធិបតេយ្យ​រត់​ពន្ធ​ទំនិញ​ខុសច្បាប់​កើតឡើង យ៉ាង​ក៏ដោយ តែ​គ្មាន​ការបង្ក្រាប​ឡើយ ។​

លោក វ៉ូ វណ្ណា មុនពេល​ពេល​តែងតាំង​ជា ប្រធាន​សាខាគយ ប្រចាំខេត្ត​កណ្តាល គាត់​មានបទពិសោធន៍ ក្នុងការ​សម្រួល ឲ្យ​ឈ្មួញ​រត់ពន្ធ ទំនិញ​ខុសច្បាប់ តាំងពី​នៅ​ធ្វើជា ប្រធានការិយាល័យ​គយប្រចាំ​ច្រក​ត្រពាំង​ផ្លុ​ង ដែល​នៅ​ទីនោះ ឈ្មួញ​ទាំង​តូច​ទាំង​ធំ ត្រូវ​ឱនលំទោន​សុំ​ការយោគយល់ និង​បង់លុយ​ឲ្យ​លោក វ៉ូ វណ្ណា រហូត​ល្បីល្បាញ​ជា​មេ​គយ​មានទ្រព្យ​សម្បត្តិ​ដ៏​មហិមា​ដែល​ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន រិះគន់ថា​ចំណូល​ធំធាត់​យ៉ាង​ខ្លាំងខ្លា​នោះ​គឺ​បាន​ពី​ប្រភពមិនប្រក្រតី​របស់ លោក វ៉ូ វណ្ណា ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ មិន​ស៊ីចង្វាក់​គ្នា​សោះ​។

មេ​ឈ្មួញ​ធំៗ​បាន​បង្ហូរ​ទំនិញរត់ពន្ធ និង​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេស​វៀតណាម មក​រាជធានី​ភ្នំពេញ​ឆ្លងកាត់​ខេត្តកណ្តាល​នោះ គ្មាន​ឧបសគ្គ​ទៀតឡើយ ដោយ​គ្រាន់តែ​រាល់​ការឆ្លងកាត់​ទំនិញ​គ្រប់​ប្រភេទ​ទាំងនោះ​រាយការណ៍​ឲ្យ​ដឹង​ជាមុន ហើយ​លោក វ៉ូ វណ្ណា​ប្រធាន​សាខាគយ ខេត្តកណ្តាល​ការចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​គ្រប់​ច្រកល្ហក​ដែល​សុទ្ធសឹង​ជា​ចំណូល​មិន​ប្រក្រតី​ដែល​ធ្វើ​ឲ្យ លោក​មេ​គយ វូរ វណ្ណា ល្បី​ថា​មានទ្រព្យ​សម្បត្តិ​ដ៏​ហូរហៀរ​។​

​ទោះយ៉ាងណា​លោក វ៉ូ វណ្ណា កំពុងតែ​ដើរ​ផ្ទុយ​នឹង​សេចក្តីសម្រេច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន បង្គាប់​ឲ្យ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​អគ្គនាយក​គយ​និង​រដ្ឋា​ការ បន្ថែម​ពីលើ​គោលនយោបាយ​កំណែទម្រង់ គឺ​រឹតបន្តឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​។ ប៉ុន្តែ​ក្រុមអ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើងថា វិធានការ​នេះ មិនសូវមាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​គ្មាន​ការពិន័យ ឬ​ដាក់ទណ្ឌកម្ម​ចំពោះ​មន្ត្រី​គយ​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​ច្បាប់ គ្មាន​ឆន្ទៈ ក្នុងការ​អនុវត្តន៍ កំណែទម្រង់​ស៊ីជម្រៅ នាពេល​កន្លងមក ត្រូវ​ផ្លាស់ប្តូរ​តំណែង​ជាដើម​នោះ​៕ កញ្ញា សុភាព​ ​

KA-20-10-2015-26លោក វ៉ូ វណ្ណា (រូបខាងស្តាំ)