សុខ ស្រី​នាង ភ្ញាក់ផ្អើល ពេល​អ្នកគាំទ្រ​ធ្វើ​ខួបកំណើត​ឲ្យ​

Sanofi

​តារាចម្រៀង​សម្បុរ​ស្រអែម​ស្រស់ សុខ ស្រី​នាង ត្រូវបាន​អ្នកគាំទ្រ​ធ្វើអោយ​ភ្ញាក់ផ្អើល តាម រយៈ​ការធ្វើ​ខួបកំណើត​អោយ​នាង ដោយ​មិនអោយ​ដឹងខ្លួន​ជាមុន កាលពី​យប់​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា កន្លងទៅនេះ​។​បើតាម​ដឹង នេះ​គឺជា​ខួប​គម្រប់​អាយុ​២៨​ឆ្នាំ​របស់​តារា​ស្រី​រូបរាង​តូច​ច្រលឹង​ម្នាក់នេះ​។​អ្វីដែល កត់សម្គាល់​នោះ ចាប់តាំងពី​ចូលប្រឡូក​សិល្បៈ​រហូតមកដល់​បច្ចុប្បន្ន​នេះ គេ​កម្រ​ឃើញ​សុខ ស្រី​នាង ធ្វើ​ពិធី​ខួប កំណើត​ជា​លក្ខណៈ​អ​ធឹ​ក​អធម ដូច​តារា​ដទៃ​ណាស់​។​

តែ​មិនមែន​មានន័យថា នាង​គ្មាន​លទ្ធភាព​នោះទេ​។​អ្វីដែល​សំខាន់​នោះ​គឺ​នាង​ចង់​ធ្វើជា​លក្ខណៈសាមញ្ញៗ​ជួបជុំ​គ្រួសារ​នៅក្នុង​ថ្ងៃ​ពិ​សេស​នេះ​។​ប៉ុន្តែ​សម្រាប់​ខួបកំណើត​នៅក្នុង​ឆ្នាំនេះ សុខ ស្រី​នាង ត្រូវបាន​មិត្តភក្តិ ដែលជា​អ្នកគាំទ្រ​ស្រលាញ់​ចូលចិត្ត​រូបនាង បាន ធ្វើអោយ​ភ្ញាក់ផ្អើល តាមរយៈ​ការធ្វើ​ខួបកំណើត ដោយ​មិនអោយ​នាង​ដឹងខ្លួន​ជាមុន​។​ថ្វីត្បិតតែ​មិត្តភក្តិ​ធ្វើអោយ​មិន​ចំ​ថ្ងៃកំណើត​របស់ខ្លួន​និង​មាន​លក្ខណៈ​តូចតាច​ក៏ពិតមែន តែ សុខ ស្រី​នាង បាន សម្តែង​អារ​ម្ម​ណ៏​សប្បាយរីករាយ​និង​រំភើប​ជាខ្លាំង​។​ថ្ងៃកំណើត​ពិតប្រាកដរ​បស់​នាង​គឺ​នៅ​ថ្ងៃទី​១០ ខែតុលា​។​

​សុខ ស្រី​នាង ត្រូវបាន​គេ​ចាប់​អារ​ម្ម​ណ៏​ថា ជា​តារាចម្រៀង ដែលមាន​ភាពរួស​រាយ​និង​មាន សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ​គួរអោយ​ស្រលាញ់​។​សូម្បីតែ​ការតុបតែង​ខ្លួន​ក៏​មិនសូវមាន​ភាព​សិច​សី​ុ ឡូយឆាយ​ដូច​តារា​ដទៃទៀត​ដែរ​។​ចុងក្រោយ​នេះ សុខ ស្រី​នាង ហាក់ដូចជា​លេចមុខ លេច​មាត់​នៅក្នុង ការថត​ស្ប៉ត​ពាណិជ្ជកម្ម សំអាងការ​នានា​។​ស្របពេល​ការងារ​ចម្រៀង​ស្ងប់ស្ងាត់ សុខ ស្រី​នាង ក៏​ត្រៀម​និង​ចេញទៅ​សម្តែង​នៅ​អាមេរិក​នៅ​ខែធ្នូ​ខាងមុខនេះ​ផងដែរ​។​​ចេ​នី​

  


Related