មុខសញ្ញា ប្រព្រឹត្តអំពើ ឃាតកម្ម នៅស្រុកស្វាយចេក កាលពីឆ្នាំ១៩៩៥ ត្រូវកម្លាំង នគរបាលចាប់ខ្លួន

បន្ទាយមានជ័យ : កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំង នគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៏ អាត់ ខែម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ បាន ចុះអនុវត្តដីកានាំខ្លួន ជនជាប់ចោទបានចំនួន០២នាក់ ដែលបានប្រព្រឹត្តអំពើឃាតកម្ម កាលពីឆ្នាំ១៩៩៥មកម្ល៉េះ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល អោយដឹងថា ជនត្រូវចោទទី១ឈ្មោះ ពេជ្រ ហាំង អាយុ ៥៩ ឆ្នាំ និងទី២ ឈ្មោះ ព្លាន ចេប អាយុ ៥០ ឆ្នាំ នៅភូមិ បន្ទាត់បោះ ឃុំ បូស្បូវ ស្រុកព្រះនេត្រព្រះ ជាមួយគ្នា ដែលពួកគេទាំង២នាក់ ត្រូវបានចោទប្រកាន់ ពីបទ មនុស្សឃាតគិតទុកជាមុនប្រព្រឹត្តនៅភូមិបារាយណ៍ ឃុំ តាផូ ស្រុកស្វាយចេក កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៥ ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ក្រោយទទួលបានដីកាពីតុលាការ ស្តីពីអំពើឃាតកម្មខាងលើនេះកើតឡើង ហើយបានអូសបន្លាយអស់រយ:ពេលជឆយូរមកហើយនោះ ទើបលោកស្នងការបានបញ្ជាអោយ កម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវរហូតតាមចាប់ ពួកគេទាំង២នាក់ យកមកផ្តន្ទាទោស តាមនីតិវិធី។