ដុំ​ថ្ម​ទំហំ​ប៉ុន​បាតដៃ​មាន​តម្លៃ​ជិត​១៦​លាន​ដុល្លារ​

​ថ្ម​មួយ​ដុំ​ដែល​មាន​ទំហំ​ប៉ុន​បាតដៃ​មនុស្ស​ ត្រូវ​បុរស​មានសំណាង​ត្រកូល​ Lin​ ម្នាក់​រើស​បាន​នៅ​ឆ្នេរសមុទ្រ​ Qingdao​ ខេត្ត​ Sandong​ ប្រទេស​ចិន​ កាលពី​១២​ឆ្នាំ​មុន​ ។​ ដុំ​ថ្ម​នេះ​ជា​ប្រភេទ​ថ្ម​ Basanit​ ដែល​ជា​ថ្ម​កើត​ចេញពី​ម៉ាក់​ម៉ា​ប​ន្ទុះ​ភ្នំភ្លើង​នៅ​ក្រោម​បាតសមុទ្រ​ ។​

​ដោយសារ​ដុំ​ថ្ម​នេះ​មាន​រចនាប័ទ្ម​ធម្មជាតិ​ជា​រូបភាព​សត្វ​ខ្លាឃ្មុំ​ ដែល​ជា​និមិត្តរូប​របស់​ចិន​នោះ​ ទើប​អ្នកជំនាញ​ការ​បាន​ផ្តល់​តម្លៃ​ឲ្យ​វារ​ហូត​ដល់​ប្រមាណ​១០០​លាន​យន់​(Yuan)​លុយ​ចិន​ ឬ​ប្រមាណ​១៥,៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ លោក​ Lin​ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​ដុំ​ថ្ម​នេះ​ មិន​ព្រម​លក់​វា​ទេ​ ដោយ​សម្រេចចិត្ត​ទុកដាក់​តាំង​ឲ្យ​មនុស្ស​ម្នា​មក​ទស្សនា​ បាន​ស្គាល់​ដុំ​ថ្ម​មាន​រចនាប័ទ្ម​ធម្មជាតិ​រូប​សត្វ​ខ្លាឃ្មុំ​ជា​និមិត្តរូប​របស់​ចិន​ ៕​

ដុំ​ថ្ម​ទំហំ​ប៉ុន​បាតដៃ​មាន​តម្លៃ​ជិត​១៦​លាន​ដុល្លារ​ ដុំ​ថ្ម​ទំហំ​ប៉ុន​បាតដៃ​មាន​តម្លៃ​ជិត​១៦​លាន​ដុល្លារ​