កម្លាំងនគរបាល ក្រុងសិរីសោភ័ណ ចាប់មយខសញ្ញា គ្រឿងញៀនម្នាក់ ក្រោយលួចម៉ូតូ របស់ប្រជាពលរដ្ឋ នៅស្រុកថ្មពួក

បន្ទាយមានជ័យ : កម្លាំងប្រតិបត្តិការ របស់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានចេញជួយអន្តរាគមន៏ រហូតតាមចាប់ជនសង្ស័យម្នាក់ ក្រោយពីបានលួចម៉ូតូមួយគ្រឿងរបស់ ប្រជាពលរដ្ឋ នៅស្រុុកថ្មពួក ខណ:ដែលជនរងគ្រោះ បានទុកម៉ូតូចោល ហើយមិនបានដកកូនសោ ។

មន្រ្តីនគរបាល ក្រុងសិរីសោភ័ណបានបញ្ជាក់ថា ជនសង្ស័យដែលត្រូបាន ចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ ជាមុខសញ្ញាជក់គ្រឿងញៀន រហូតដល់វក់យ៉ាងខ្លាំង ហើយខណ: ជនរងគ្រោះ កំពុងទុកម៉ូតូចោល ស្រាប់តែជននេះ បានលួចយក រួចជិះគេចខ្លួន មកក្រុងសិរីសោភ័ណ ពេលនោះ កម្លាំងនគរបាល ស្រុកថ្មពួក សហការជាមួយនគរបាលក្រុង សិរីសោភ័ណក្រោមបញ្ជាពីលោកស្នងការ រហូតស្ទាក់ចាប់បានតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះ កម្លាំងនគរបាល បានដកហូតម៉ូតូរបស់ជនរងគ្រោះ មកវិញ ហើយជនល្មើស ត្រូវបានបញ្ជូនទៅសួរនាំបន្ត ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការចាត់ការតាមនីតិវិធី។