សាលាដំបូងខេត្ត បើកសវនាការលើសំណុំរឿង​ចម្លង​មេរោគ​អេដស៍ដល់អ្នក​ភូមិ​រកា – សេង សិលា

បាត់ដំបង៖ សេចក្តីរាយការណ៍ពីខេត្តបាត់ដំបង ​បានឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២០តុលានេះ សាលាដំបូង​ខេត្តបាន​បើក​សវន​ការ​លើ​សំណុំរឿង​​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​យ៉ែ​ម ជ្រិ​ន ដែល​ជាប់ចោទ​ពីបទ​បង្ក​ឲ្យ​​ឆ្លង​​មេរោគអេដស៍​ដល់​ប្រជា​ពល​ដ្ឋ​ជា​ច្រើន​នាក់នៅ​ក្នុងភូមិ-ឃុំ​រកា ស្រុកសង្កែ ខេត្តបាត់ដំបង ​នា​ពេល​កន្លង​មក។

ប្រភព​បាន​ឲ្យដឹង​ថា នៅ​មុខ​សាលាដំបូង​ខេត្ត គេ​សង្កេត​ឃើញ​មាន​ក្រុម​សាច់ញាតិ​របស់​​គ្រូ​ពេទ្យ​ យ៉ែ​ម ជ្រិ​ន បាន​មក​ចូលរួមដែរ ដោយ​​​​​​ខ្លះ​បាន​ស្រែកយំ​​តវ៉ា។ ការកាត់ក្តី​លើ​សំណុំរឿងនេះអាចត្រូវ​​ចំណាយ​​ពេល​៥ថ្ងៃ ​ព្រោះ​​ដើម​​បណ្តឹង​​​​​មាន​​ចំនួន​​ជាង​១០០​នាក់។ ទោះបីជា​យ៉ាងណា ការ​បើក​សវនាការ​កាត់ក្តី​គ្រូ​ពេទ្យ​ យ៉ែ​ម ជ្រិ​ន គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូលរួម​ស្តាប់​នោះ​ទេ។

លោក យ៉ែ​ម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចោទប្រកាន់ចំនួន ៣បទល្មើសទី១៖ បទឃាតកម្មអំពើឃោរឃៅ (មាត្រា ២០៥) នៃក្រមព្រហ្មទណ្ឌ។ ទី២៖ ការប្រព្រឹត្តចម្លងមេរោគដេស៍ទៅអ្នកដទៃ (មាត្រា១៨ និងមាត្រា៥០) នៃច្បាប់ស្តីពីការបង្ការ និង ការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ និងបទល្មើស និង ទី៣៖ បទធ្វើអាជីវកម្មពេទ្យ ដោយគ្មានការអនុញ្ញាត។សេង សិលា1127279_n12165_n