លោកសួន សេរីរដ្ឋា៖ សំណង់អគារ​ដែលជា​សមិទ្ធផល​នៃ​ប្រាក់​កម្ចី​បរទេស នឹងបាត់​បង់​ទៅ​វិញ​ក្នុង​រយៈ​ដ៏ពេល​ខ្លី – សច្ចៈ

រាជធានីភ្នំពេញ៖​ លោក ​សួន ​សេរីរដ្ឋា ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ បាន​លើក​ឡើងថា​​ សំណង់អគារ​ជា​ច្រើន ​ត្រូវ​បាន​សាងសង់​ ដែលជា​សមិទ្ធផល​នៃ​ប្រាក់​កម្ចី​បរទេស​ តែ​សំណង់​អគារ​នៅ​ប្រទេស​កម្ពុជាទាំងនោះ ​មិន​បាន​ស្ថិត​ថេរ​ទេ នឹងបាត់​បង់​ទៅ​វិញ​ក្នុង​រយៈ​ដ៏ពេល​ខ្លី។ លោក ​សួន ​សេរីរដ្ឋា បន្តថា ការ​អភិវឌ្ឍ​មាន​ច្រើន​ណាស់​និង​សំខាន់​ណាស់​ តែពេល​នេះ​ការអភិវឌ្ឍដឹកនាំ​ដោយ​រដ្ឋាភិបាល​មាន​ការ​អភិវឌ្ឍ​លើ​ល្បែង​ស៊ី​សង​ច្រើន​ជាង​ផ្នែក​ផ្សេៗទៀត។

លោក ​សួន ​សេរីរដ្ឋា ​ថ្លែងបែបនេះ​​នៅក្នុងសន្និសីទ​កាសែត​របស់ខ្លួន ក្រោមប្រធានបទ «តើប្រទេសកម្ពុជា ពិតជាមានការអភិវឌ្ឍមែន ឬមិនមែន» នៅក្នុងទីស្នាក់ការគណបក្សអំណាចខ្មែរ នៅផ្ទះលេខ២៤៤ ផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង០៩ៈ៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នេះ៕KPP01