អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍កម្ពុជា​-ថៃ ជួបគ្នា​នៅព្រំដែនប៉ោយប៉ែត – បូរ៉ា

បន្ទាយមានជ័យ៖ សេចក្តីរាយការណ៍​ពីក្រុងប៉ោយប៉ែតបានឲ្យដឺងថា នៅ​​​ម៉ោង០៩ៈ​៣០​នាទី​ព្រឹក​​​ថ្ងៃ​ទី​២០តុលានេះ អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ក្រសួង​មហាផ្ទៃ​កម្ពុជា-ថៃ​ បានជួបគ្នា​ នៅ​លើ​ស្ពានមិត្តភាពកម្ពុជា-​ថៃ ​ស្ថិតនៅក្នុងភូមិក្បាល​ស្ពាន ​ក្រុងប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ។

គណៈប្រតិភូ​ខាងកម្ពុជាដឹកនំា​ដោយលោកនាយកឧត្តមសេនីយ៍ សុខ ផល​ អគ្គនាយកនៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​នៃក្រសួងមហាផ្ទៃ​នៃកម្ពុជា និង ខាងថៃដឹកនំា​ដោយលោក​ឧត្តមសេនីយ៍ទោ​ ណាត់ផន​ ផ្រោះស៊ុនថន ​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

សេចក្តីរាយការណ៍​បានឲ្យដឺងទៀតថា ក្រោយពីបព្ជាប់ជំនួបនោះលោក សុខ ផល បានផ្ដល់​បទ​សម្ភាសន៍​ប្រាប់​អ្នក​កាសែត​ថា «យើង​បាន​ឯកភាព​គ្នា​រួច​ហើយ​ៗ​ ដោយបាន​សន្យា​គ្នា​ថា​នឹង​សហការ​​​ទប់ស្កាត់​លើ​ផ្នែក​ភេរវកម្ម​ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ។ ការ​ពិត​ទៅ​គឺ​យើង​មាន​អនុសញ្ញា​រួមគ្នា​យូរ​ណាស់​មក​ហើយ​ តែ​នេះ​វា​ជា​ផ្នែក​អន្តោប្រវេសន៍​របស់​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​ទាំងពីរ ​ដែលត្រូវតែ​បន្ត​សហការ​រួមគ្នា​អនុវត្ត​ការងារ​នេះ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត​នោះ»៕បូរ៉ាM20-10-15-01M20-10-15-02