ជនជាតិន័រវេស ប្រគល់វត្ថុបុរាណ​ខ្មែរចំនួន២ ជូនដល់​រដ្ឋា​ភិ​បាល​កម្ពុជា​វិញ នៅថ្ងៃនេះ – នីតា

រាជធានីភ្នំពេញ៖ លោក ម័រធិន បូស្ទ័ររូដ ប្រធានក្រុមហ៊ុន Atlasklinikken ជនជាតិន័រវេស បានប្រគល់ជូន​វត្ថុ​បុរាណ​ខ្មែរ ​ពី​ការប្រមូល​ទុក​ផ្ទាល់ខ្លួន​របស់លោក ចំនួន២ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥នេះ។

វត្ថុ​បុរាណ​ខ្មែរ​ទាំង២ នោះរួមមាន​៖ ព្រះ​កេស​ព្រះ​ឥសូរ សម័យអង្គរ សតវត្ស​ទី​៩ រចនាបថ​ព្រះ​គោ និង​ព្រះ​កេស​ទេព​ភេទ​ប្រុស សម័យអង្គរ ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាបថ​បាយ័ន​។ ក្រៅពី​វត្ថុ​បុរាណ​ខ្មែរ​ទាំងពីរ​នោះ លោក ម័​រ​ធិ​ន បូ​ស្វ័​រ​រូដ ក៏បានផ្តល់​នូវ​វត្ថុ​សិល្បៈ​ចំនួន ៩ដុំផ្សេងទៀត ( ពុំមែន​ជាវ​ត្ថុ​បុរាណ​ពិត​ទេ ) ដោយ​ផ្អែកលើ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ម៉ត់ចត់​ពី​អ្នកជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

ពិធីប្រគល់ និងទទួលវត្ថុបុរាណ និងសិល្បៈទាំងនេះ ត្រូវបានធ្វើឡើងនៅសារមន្ទីរជាតិ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ហើយក៏មានការអញ្ជើញចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បន្ទាប់ពីពិធីទទួលវត្ថុបុរាណ និងវត្ថុសិល្បៈនេះហើយ លោកស្រី ភឿង សកុណា ក៏នឹងបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា «ថ្នាក់មហាសេរីវឌ្ឍន៍» ជូនលោក ម័រធិន បូស្ទ័ររូដ ផងដែរ​។

លោកស្រី ភឿង សកុណា បានប្រាប់អោយដឺងថា វត្ថុបុរាណ និងវត្ថុសិល្បៈទាំងនេះ ត្រូវបានគេជួញដូរនៅអំឡុងពេលកម្ពុជា កើតមានសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ហើយត្រូវបាន លោក ម័រធិន បូស្ទ័ររូដ ប្រធានក្រុមហ៊ុន Atlasklinikken ទិញយកបាន។

លោកស្រីបានបន្ថែមថា វត្ថុបុរាណរបស់ខ្មែរជាច្រើន ត្រូវបានគេធ្វើការជួញដូរទៅក្រៅប្រទេសក្នុងទសវត្សរ៍ឆ្នាំ៧០ ពេលកម្ពុជាកើតមាន សង្រ្គាម។ មកដល់ពេលបច្ចុប្បន្ននេះ មានវត្ថុបុរាណជាច្រើនត្រូវបានបណ្តាប្រទេស និងសារមន្ទីរនានាជុំវិញពិភពលោក បានប្រគល់មកជូនកម្ពុជាវិញ៕នីតា

MrMSP-0785MrMSP-0768 MrMSP-0783