កូនមន្រ្តី នគរបាល ស័ក្តិ៤កន្លះម្នាក់ ត្រូវចោរប្លន់ យកម៉ូតូ Scoopy មួយគ្រឿង បានសម្រេច

ភ្នំពេញ៖ នៅវេលាម៉ោង១២៖៣០នាទី ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ នៅជិត Karaoke Grand ស្ថិតក្នុងសង្កាត់ទួលទំពួងទី២ ខណ្ឌចំការមន រាជធានីភ្នុំពេញ មានករណីភ្ជង់ប្លន់យកម៉ូតូ Scoopy ពណ៌សមួយគ្រឿង អត់ស្លាក់លេខពីជនរងគ្រោះម្នាក់។

នៅក្នុងសកម្មភាពប្លន់នេះ ធ្វើឡើងដោយជនល្មើស២នាក់ ជិះម៉ូតូម៉ាក MSX បើតាមសំដីរបស់ជនរងគ្រោះដែលមានឈ្មោះ កែវ សុវណ្ណរតនា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវ៤៣០ ក្នុងសង្កាត់ទូលទំពួងទី២ បានប្រាប់ថា មុនកើតហេតុជនរងគ្រោះ បានចេញពីដើរលេង នៅម្តុំបឹងត្របែក លុះក្រោយមកជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងមកផ្ទះ ស្រាប់តែជិះដល់មុខផ្ទះ ក៏លេចមុខជនល្មើស២នាក់ ម៉ូតូម៉ាក MSX មកស្ទាក់ដល់មុខផ្ទះ ហើយដកកាំភ្លើងប្រើហ្កាស ភ្ជង់ប្លន់យកហើយជិះគេចខ្លួនបាត់ស្រមោល ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែ មកដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍ទួលទំពួងតែប៉ុណ្ណោះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ជាកូនរបស់មន្រ្តីនគរបាលស័ក្តិ៤កន្លះម្នាក់ នៅក្រសួងមហាផ្ទៃ៕