លោក ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសន៍ ដ៏កម្រជាមួយវិទ្យុ ABC អូស្រ្តាលី ជាខេមរភាសា ជាង២០នាទី (សំឡេង)

អូស្រ្តាលី៖ ខណៈដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញទស្សនកិច្ច នៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់, លោក ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសន៍ដ៏កម្រ នាពេលថ្មីៗជាមួយវិទ្យុ ABC អូស្រ្តាលី ជាខេមរភាសា ដែលមានរយៈពេល ជាង២០នាទី។ កិច្ចសម្ភាសន៍នេះលោក ហ៊ុន ម៉ាណែត បានលើកឡើងនូវចំណុចល្អៗជាច្រើន។

នៅក្នុងកិច្ចសម្ភាសន៍ដ៏កម្រនោះ អ្នករៀបចំកម្មវិធីបានចោទសួរទៅកាន់ ឧត្តមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត កូនច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ជាច្រើនសំណួរដូចជា «ការឡើងតំណែងលឿនរបស់លោក, ប្រវត្តិសិក្សារបស់លោក ហ៊ុន ម៉ាណែត, យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាពប្រឆាំងភេរវកម្ម, ប្រវត្តិនៃការចូលធ្វើការបំរើកងទ័ពរបស់លោក និងថ្លែងអំពីការ អភិវឌ្ឍន៍ប្រទេសជាតិ»។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមយកបទសម្ភាសន៍ទាំងស្រុង ដែលមានរយៈពេលជាង២០នាទី រវាងលោក ហ៊ុន ម៉ាណែត ជាមួយ លោក លោក ឃុន អាឡិច វិទ្យុ ABC អូស្រ្តាលី, សូមស្តាប់ខាងក្រោមនេះ៖

លោក ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសន៍ ដ៏កម្រជាមួយវិទ្យុ ABC អូស្រ្តាលី ជាខេមរភាសា ជាង២០នាទី (សំឡេង)