ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៤) ចុះ​បើ​ស្រទន់​និង​ភូមិន្ទ​បែក​គ្នា​មែន?


ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៤) ចុះ​បើ​ស្រទន់​និង​ភូមិន្ទ​បែក​គ្នា​មែន?

ភាគទី​២៤

«​បង​ឯង​ជា​អ្នក​ណា​? ពូកែ​រករឿង​គេ​ម៉េះ​?!»
​មនោ​រា​និយាយ​ទាំង​ក្រពាត់​ដៃ​៖
«​បង​រក​រឿង​ឯង​ចំណេញ​ស្អី​ខ្លះ​ទៅ​?! គ្មាន​ទេ​! បង​ឱ្យ​លុយ​ឯង​ចាយ​ទៅ​វិញ​ទេ​ដើម្បី​ចំណេញ​ទាំង​សង​ខាង​!»
​ឮ​តែ​ពាក្យ​លុយ ប៊ី​លេបទឹកមាត់​។​
​គេ​កំពុង​ត្រូវការ​លុយ​បំផុត​ហើយ​។​

​យុវជន​ចាប់ផ្ដើម​ប្ដូរ​ឥរិយាបថ ហើយ​ក្រឡេក​មើល​នារី​នេះ​ពីលើ​ចុះ​ក្រោម ពី​ក្រោម​ឡើង​លើ​ ចុង​ក្រោយ​ក៏​បញ្ចប់​ភ្នែក​ទៅ​ទើរ​នៅ​នឹង​អលង្ការ​ដ៏​មាន​តម្លៃ​លើ​ខ្លួន​នាង។
​មិន​ទាន់​វាចា​ថា​យ៉ាង​ណា​ផង នាង​ទាញ​សែក​ចេញ​មក​មួយ​សំណុំ​នៅ​នឹង​កែវភ្នែក​ភ្ញាក់ផ្អើល​របស់​នាយ។
«​ប្រាប់​មក​! ឯង​ត្រូវការ​ប៉ុន្មាន​!?»
​ប៊ី​ញ័រ​ដៃ​មុខ​ស្លេក​ងាំង ប្រឹង​ផ្ដោត​ទៅ​រក​សំណុំ​ក្រដាស​សែក​លើ​ដៃ​នាង។
​គេ​មិន​ទាន់​បាន​ឆ្លើយ​អ្វី​ផង សំឡេង​របស់​បង​រិទ្ធ​លាន់​មក​ពី​មាត់ទ្វារ៖
«៣០០០​ដុល្លារ​! មាន​អត់​?»

​ប៊ី​បើកភ្នែក​ធំៗ​ស្លន់ស្លោ ងាក​មក​រក​ប្រុស​ស្នេហ៍​ដែល​ទើប​នឹង​បង្ហាញ​ខ្លួន​។​
​មនោ​រា​ភ្ញាក់​ដែរ​។​
​នាង​បែរ​ក្រោយ​សន្សឹម​ៗ​ពិនិត្យ​មើល​បុរស​ម្នាក់​ដែល​នាង​យល់​ភ្លាម​ថា គេ​នេះ​ប្រហែល​ជា​បង​រិទ្ធ សង្សារ​សំណព្វ​នៃ​យុវជន​នេះ​ដែល​ពីរ​នាក់​គេ​ទំនង​បាន​ជួល​ក្នុង​បន្ទប់​ កម្សត់​រស់នៅ​សាង​ស្នេហ៍​ជាមួយ​គ្នា​លាក់​ភ្នែក​អ្នកផង​នោះ​មែន​ហើយ​។​
​បុរស​នេះ​មាន​កាយសម្បទា​មាំមួន​ខ្ពស់​សង្ហា ពុក​មាត់​ពុក​ចង្កា​រឹមៗ​យ៉ាង​ស៊ីវិល័យ សម​តែ​ជា​អ្នក​សិល្បៈ​ទាន់សម័យ ល្មម​ឱ្យ​ភេ​ទី​បី​ដូច​ប៊ី​លង់​ចិត្ត ខ្លាច​គេ​ដល់​ថ្នាក់​នេះ​ពិតមែន​។​
​មនោ​រា​ញឹមៗ ហើយ​សួរ​គេ​មួយៗ​៖
«​អី​ច្រើន​ម្ល៉េះ​? យក​ទៅ​កែ​សម្រស់ ឬ​យក​ទៅ​ធ្វើ​អ្វី​?!»
​បង​រិទ្ធ​រុញ​ទ្វារ​បិទ ហើយ​និយាយ​វិញ​ធ្វើ​ហី​៖
«​ក្រែង​បង​ឯង​សួរ​ចង់​បាន​លុយ​ប៉ុន្មាន មិន​អ៊ីចឹង​? បង​ឯង​សូរ អា​ឡូ​វ​ខ្ញុំ​ឆ្លើយ​ហើយ​!»
​មនោ​រា​និយាយ​តប​វិញ ដូច​ជាមួយ​នាង លុយ​ប៉ុណ្ណឹង​គ្មាន​ជា​បញ្ហា​អ្វី​៖
«​ចុះ​ឯង​ពីរ​នាក់​ដឹង​ទេ​ថា បង​ចង់បាន​អ្វី​តបស្នង​វិញ​?» […]

 

ចុចអានភាគទី២៤ទាំងស្រុង!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​២៤) ចុះ​បើ​ស្រទន់​និង​ភូមិន្ទ​បែក​គ្នា​មែន?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ