៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

យុវវ័យ​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ពិត​ជា​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ក្នុង​ប្រទេស​កូរ៉េ ប៉ុន្តែ​មុន​នឹង​ក្លាយ​ជា​តារា​ចម្រៀង​កូរ៉េ​ ពួក​គេ​ត្រូវ​ឆ្លង​កាត់​ជា​អ្នក​ហ្វឹកហាត់ (Trainees) ជា​មុន​សិន។ អ្នក​ហ្វឹកហាត់​គឺ​តារា​ដែល​ស្ថិត​ក្នុង​ការ​រស់​នៅ​ ហ្វឹកហាត់​និង​សម្ដែង​ជាមួយ​គ្នា​ ដែល​ចាប់​ពី​អាយុ ៩​ទៅ​១០​ឆ្នាំឡើងទៅ ក្រោម​វិន័យ​តឹងរ៉ឹង​របស់​ផលិតកម្ម​ដែល​ពួក​គេ​កំពុង​ហាត់។ ចុះ​មុន​នឹង​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​អ្នក​ត្រូវ​រៀប​ចំ​អ្វី​ខ្លះ?

 

១.​ រៀន​ច្រៀង​ដោយ​ខ្លួន​ឯង

 

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

 

មុន​នឹង​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ក្នុង K-Pop អ្នក​ត្រូវ​មាន​សមត្ថភាព​ច្រៀង​ល្អ។ ប្រសិន​បើ​អ្នក​មាន​សំឡេង​ល្អ​ហើយ​ វា​ពិត​ជា​មិន​មាន​បញ្ហា ប៉ុន្តែ​បើ​ការ​ច្រៀង​របស់​អ្នក​នៅ​មាន​កម្រិត​ អ្នក​គួរ​ស្វែង​សាលា​ចម្រៀង ឬរៀន​ច្រៀង​តាម​តារា​ចម្រៀង​សំឡេង​ល្អ​ណា​មួយ​​រាល់ថ្ងៃ។

 

២.រៀន​រាំ

 

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

 

ប្រសិន​បើ​អ្នក​ចូល​ប្រលង​ក្នុង​ផលិតកម្ម​ធំៗ​ដូច​ជា SM Town, JYP ឫYG​ គេ​នឹង​សួរ​អ្នក​ចេះ​រាំ​ឬ​ទេ។ ប្រសិន​បើ​អ្នក​មិន​ចេះ​រាំ​គួរ​តែ​ប្រាប់​គេ​តាម​ត្រង់។​ តារា​កូរ៉េ​មួយ​ចំនួន​ដូច​ជា Lee Hi គឺ​មិន​ចេះ​រាំ​ទេ​​ដំបូង ប៉ុន្តែ​នាង​ក៏​បាន​ក្លាយ​ជា​អ្នក​រាំ​ល្អ​ម្នាក់ បន្ទាប់​ពី​បាន​ហាត់​ក្រោយ​ក្លាយ​ជា​តារា។ តែ​ប្រសិន​បើ​អ្នក​មាន​ទេពកោសល្យ​រាំ​​គឺ​ពិត​ជា​ប្រសើរ​​​និង​គេ​ឆាប់​មើល​ឃើញ។​

 

៣. រឿង​សម្ដែង​ដោយ​ខ្លួន​ឯង
​​​​​​​​​

តារា​ K-Pop ជា​ច្រើន​ត្រូវ​ចេះ​សម្ដែង ទាំង​ក្នុង​វីដេអូ​ចម្រៀង​ឬ​រឿង។ ខណៈ​ដែល​ទេពកោសល្យ​ការ​ច្រៀង​និង​រាំ​របស់​អ្នក​មាន​ ហើយ​អ្នក​សម្ដែង​ទៀត​វា​ជា​ប្រយោជន៍​​ឲ្យ​ជោគជ័យ​ពេល​ប្រលង​ចូល​ជា​អ្នក​ហ្វឹកហាត់។

 

៤. រៀន​ភាសា​កូរ៉េ

 

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

 

អ្នក​គួរ​តែ​ចេះ​និយាយ​ឬ​អាន​ភាសា​កូរ៉េ​ឲ្យ​បាន​ច្រើន​មុន​ទៅ​ប្រលង ព្រោះ​ប្រសិន​បើ​អ្នក​ជាប់​ជា​អ្នក​ហ្វឹកហាត់​គឺ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​រៀន​ភាសា​កូរ៉េ ហើយ​ងាយ​ស្រួល​ទំនាក់ទំនង និង​ច្រៀង​ជា​ភាសា​​កូរ៉េ​ដោយ​មិន​ចាំបាច់​ច្រៀង​តាម​អត្ថបទ​ចម្រៀង​ជា​ភាសា​អង់គ្លេស។​

 

៥.ជ្រើសរើស​ផលិតកម្ម​សម្រាប់​ប្រលង

 

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ

 

SM, JYP, YG, Cube គឺ​ជា​ផលិតកម្ម​ល្បី​នៅ​ប្រទេស​កូរ៉េ។ ផលិតកម្ម​ទាំង​នោះ​មាន​ទិសដៅ​ខុស​ៗ​គ្នា​ក្នុង​ការ​រើស​តារា​ចម្រៀង។ ឧទាហណ៍ SM គឺ​ត្រូវ​ការ​មនុស្ស​ដែល​ស្អាត​និង​សង្ហា ឯYGត្រូវ​ការ​អ្នក​មាន​ទេពកោសល្យ​ជាង​រូប​សម្រស់។

 

៦. ការ​ប្រលង

 

វា​ជា​ប្រពៃណី​ អ្នក​ត្រូវ​បង្ហាញ​សមត្ថភាព​​នៅ​មុខ​គណៈកម្មាធិការ ប៉ុន្តែ​​អ្នក​ក៏​អាច​ត្រូវ​គេ​ជ្រើសរើស​តាម​ការ​បញ្ចេញ​សមត្ថភាព​លើ​ YouTube ផង​ដែរ។

 

៧.ជ្រើសរើស​សំលៀកបំពាក់​សម្រាប់​ពេល​ប្រលង

 

៨​ជំហាន​មុន​ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ដើម្បី​ធ្វើ​ជា​តារា​ចម្រៀង​កូរ៉េ
​​​​​​

ពេល​ប្រលង​អ្នក​មិន​ត្រូវ​ស្លៀក​សំលៀកបំពាក់​មិន​សមរម្យ​ឬ​ចម្លែក​ឡើយ។ ជំនួស​មក​វិញ​អ្នក​គួរ​រើស​យក​ខោអាវ​ណា​ទាន់​សម័យ​ ថ្លៃថ្នូរ ដែល​បង្ហាញ​ពី​សម្រស់​ធម្មជាតិ។ ពេល​ខ្លះ​អាវ​ធម្មតា ខោ​ខោប៊យ​​​ក៏​អាច​គ្រប់គ្រាន់​ប្រសិន​បើ​អ្នក​ពាក់​ទៅ​សម។​

 

៨. រឹងប៉ឹង​

 

ការ​ទទួល​បាន​ជោគជ័យ​អាច​មាន​ការ​​លំបាក ប៉ុន្តែ​សូម​កុំ​បាក់​ទឹកចិត្ត ទោះ​ជា​អ្នក​ធ្លាក់​ត្រូវ​ បន្ត​ទៅ​សម្ដែង​រហូត​ដល់​អ្នក​ធ្វើ​ឱ្យ​វា​បាន។ សូម​កុំ​ឲ្យ​​ការ​មិន​ជោគជ័យ​បន្តិចបន្តួច​រារាំង​ចិត្ត​របស់​អ្នក ៕

 

ប្រែសម្រួល៖ ហេង ​សុធារិទ្ធិ
ប្រភព៖wikihow