ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​រលាក​ទងសួត​ដែរ​

ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ព្យាបាល​ការ​រលាក​ទងសួត​ដែរ​

​ជំងឺ​រលាក​ទងសួត​គឺជា​ការ​រលាក ឬ​ការបង្ក​រោគ​នៅក្នុង​ទងសួត​។ ការ​ហើម​នៅ​ផ្លូវ​ទងសួត​នេះ​អាច​នាំឱ្យ​ស្ទះ​ដល់​ផ្លូវ​ក្នុង​សួត​ផងដែរ​។ ការ​រលាក​ទងសួត​ស្រួចស្រាវ​កើតឡើង​នៅពេល ការបង្ក​រោគ​នោះ​មាន​រយៈពេល​រហូតដល់​ពីរ​បី​សប្តាហ៍​។ ប៉ុន្តែ​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ​អាច​កើតឡើង​យូរ​បំផុត​គឺ ២​ឆ្នាំ​។
​រោគសញ្ញា​នៃ​ការ​រលាក​ទងសួត​មានដូចជា ក្អក​ជាប់​រហូត ឈឺ​ទ្រូង អស់កម្លាំង ក្តៅខ្លួន ពិបាក​ដកដង្ហើម និង​មាន​ស្លេស​។ ជាធម្មតា ការបង្ក​រោគ​នៅ​សួត​អាច​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ច្រើន​សប្តាហ៍ ប៉ុន្តែ​បើសិនជា​វា​កើត​ឡើង​ជាប់​រហូត ឬ​មាន​ឈាម​ក្នុង​ស្លេស្ម ឬ​ជំងឺ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ការ​ក្តៅខ្លួន​ខ្លាំង ឬ​ពិបាក​ដកដង្ហើម និង​ការ​គេង វា​ក៏​គួរតែ​ដល់ពេល​ជួប​គ្រូពេទ្យ​ភ្លាមៗ​ដែរ​។ ទោះបីជា​គ្មាន​ឈាម​ក៏ដោយ ក៏​ព្យាបាល​ត្រូវតែ​មាន​ដើម្បី​លុបបំបាត់​ការបង្ក​រោគ​ពី​សួត និង​ទងសួត​ដែរ​។

​ទឹកឃ្មុំ​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​អង់ស៊ីម​ជាច្រើន​ដែល​អាច​លាង​សម្អាត​ការបង្ក​រោគ​ពី​រាងកាយ និង​កាត់បន្ថយ​ការ​រលាក​បាន​។ ដូច្នេះ​ចូ​រលាយ​ទឹកឃ្មុំ​ជាមួយនឹង​ម្សៅ​សម្បក​ឈើអែម និង​ញ៉ាំ​វា​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ​រហូតដល់​លែង​មាន​ការបង្ក​រោគ​ទៀត​។ ចូរ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​តែ​ឫស​ឈើ និង​ញ៉ាំ​វា​ឱ្យបាន​ញឹកញាប់​តាម​តែ​អាចធ្វើ​បាន​។ រឿង​នេះ​ក៏​ជា​ទម្លាប់​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ឧស្សាហ៍​ផ្តាសាយ និង​រលាក​ច្រមុះ​ផងដែរ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។