រថយន្តដឹកអុស ក្រឡាប់ ផ្ងាជើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែង កើតហេតុ

ព្រះសីហនុៈនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥.១០.២០១៥ វេលាម៉ោង១៥:45 នាទីស្ថិតនៅ ក្រុមទី៤ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងបង្កដោយរថយន្ត ដឹកអុស ពណ៌ខៀវ ជាកម្មសិទ្ធិរបស់ឈ្មោះសុខ ខេង ភេទស្រី រស់នៅ ភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ បើកបរដោយឈ្មោះ ចាន់ វ៉ាន់ណារ៉ា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិកើតហេតុ។

លោកអធិការស្រុកស្ទឹងហាវ បានអោយដឹងថា ជនរងគ្រោះបានបើកបរ មកដល់កន្លែងកើតហេតុ បានក្រឡាប់សង្កត់កម្មករឈ្មោះ យ៉ន ធឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅកន្លែងកើតហេតុបណ្ដាលអោយស្លាប់ នៅហ្នឹងកន្លែង។

បច្ចុប្បន្នជនរងគ្រោះត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។

រថយន្តដឹកអុស ក្រឡាប់ ផ្ងាជើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែង កើតហេតុ
រថយន្តដឹកអុស ក្រឡាប់ ផ្ងាជើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែង កើតហេតុ
រថយន្តដឹកអុស ក្រឡាប់ ផ្ងាជើង បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែង កើតហេតុ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត