នារី​ម្នាក់​ជិត​ដល់​ពេល​​​ចូល​រោង​ការជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​ចោល​គូដណ្តឹង​

ខេត្ត​កំពង់​ស្ពឺ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នារី​ម្នាក់​នៅ​សល់​ពេលតែ​ជាង២​ខែទៀត​ចូល​រោង​ការ ​បានជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ស្លាប់​​កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ តុលា នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៥-៤៦ ស្ថិត​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន​។

នារី​រង​គ្រោះ​ឈ្មោះ​​​សៀត សំបូរ អាយុ​៣០​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​ Generation ថ្នល់​ទទឹង មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ។

គួររំលឹកថា ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ តុលា ២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ទួ​រី​ស​ដឹក​កម្មករ​​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៥-៤៦ ស្ថិត​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមនបណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង​៣០​នាក់​ ក្នុង​នោះ​មាន​ស្ត្រី​រង​គ្រោះ​ម្នាក់​ផង​ដែរ​​។

សព​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់ឈ្មោះ​សៀត សំបូរ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្រង់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ៕