​តើ​ការ​រលូ​ត​កូន​ភាគ​ច្រើន​កើត​​ឡើង​នៅ​ពេល​ណា?

​ការរលូ​ត​កូ​ន​ អាចជា​រឿង​មួយ​គួរ​​ឱ្យរន្ធត់ចិត្ដ ​និងធ្លាក់ទឹក​ចិ​ត្ដ​ សម្រាប់​ស្រ្ដី​ជាម្ដាយ ដែល​ប្រាថ្នា​ចង់​បាន​កូន។  ការរលូតកូន ​​ឬ​ការ​ពន្លូត​កូន​ដោយ​បំណង​ខ្លួន​ឯង ​កើត​ឡើង​នៅពេល​ស្រ្ដី​ជួប​ប្រទះ​នូវអាកា​រៈ​ហូរឈាម​យ៉ា​ង​ចម្លែក ​នៅ​អំឡុង​ពេល​ស្រ្ដី​កំពុង​តែ​មាន​ផ្ទៃ​ពោះ​។ ​ខាងក្រោមនេះ យើងសូម​បង្ហាញ​លោក​អ្នក ​អំពី​មូលហេតុ ​ដែលនាំឱ្យ​ស្រ្ដី​រលូត​កូន​។​
​តើ​ការ​រលូ​ត​កូន​ភាគ​ច្រើន​កើត​​ឡើង​នៅ​ពេល​ណា?
​១.  ការ​ផឹកគ្រឿងស្រវឹង ​និង​ប្រើ​សារធាតុ ​Nicotine៖​ ​ស្រ្ដីរង​នូវ​ការរលូត​កូ​ន ​​ដោយសារ​ការផឹក​គ្រឿង​ស្រវឹង ​ និង​ប្រើ​ប្រាស់សារ​ធាតុ Nicotine​ ​ជា​ញឹក​ញាប់​។​ ទង្វើ​ទាំងនេះ ​ធ្វើឱ្យខូចតុល្យភាព​អ័​កម៉ូន ​និងនាំ​ឱ្យ​ខូច​ស្រទាប់​រក្សា​ទារក​ក្នុ​ង​ផ្ទៃ​។​ ម្យ៉ាង​ទៀត​ ​ទារកដែល​សម្រាល​ពី​ផ្ទៃ​ម្ដាយ​ ​​ដែល​ជក់​បារី​មាន​ប្រព័ន្ធស៊ាំ​របស់​រាង​កាយ​ខ្សោយ​​ ឬ​រង​វិបត្ដិ​ពីការ​ពិការ​អវៈយវៈ​ក្រោយពេល​សម្រាល​។​
​២. ​របួស​រាង​កាយ​៖​ ​ពេល​ខ្លះ​គ្រាន់​តែ​ការ​ដួល​បន្ដិច​បន្ដួច​​  ​ទំនាញ​សា​ច់ដុំ​ពោះ ​ការ​បំពេញ​ការងារ ​និង​ការ​លេង​​កីឡាក៏​អាច​បណ្ដាលឱ្យការ​រលូត​កូន​នេះកើត​មានឡើង​ដែ​រ​។​ ដើម្បី​បង្ការបញ្ហា​នេះ​ ស្រ្ដីទាំ​ងឡាយ​អនុវត្ដ​តាម​ការណែ​នាំ​របស់​វេជ្ជបណ្ឌិត​​ ​និងពិភាក្សាអំពី​កម្រិត​នៃ​ភាព​ងាយ​រង​បញ្ហា​របស់រា​ង​កា​យ​​ឱ្យ​បាន​លម្អិត​។ ​វេជ្ជ​បណ្ឌិត​ភាគ​ច្រើន​តែង​ផ្ដោត​ការយក​ចិត្ដទុក​ដាក់ចំពោះ​រចនា​សម្ព័ន្ធ​រាងកា​យ​របស់​ស្រ្ដី ហើយណែនាំស្រ្ដីឱ្យចៀសវាងការរួមភេទ។ ប៉ុន្ដែទោះជាយ៉ាងណា ​ការ​រួម​ភេទ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​​ក៏អាច​មាន​តម្លៃ​​ស្មើ​នឹង​ការ​ហាត់​ប្រាណ​​ដ៏​រីករាយ​មួយ​ផង​ដែរ​​។ សូម​​ធ្វើ​​ការ​សាក​សួរវេ​ជ្ជបណ្ឌិតពី​វិធី​ ដែល​មាន​សុវត្ថិភាព​សម្រាប់កា​រ​រួមភេទ​អំឡុងពេ​ល​មាន​ផ្ទៃ​ពោះ។​
​៣. ​បញ្ហា​ជីវ​សាស្រ្ដ៖​ ​​បញ្ហា​ជីវ​សាស្រ្ដ​ដ៏ច​ម្បង​ជា​មួយ​រចនាសម្ព័ន្ធ​របស់​ស្រ្ដី​ក៏​អាចប​ង្កើន​ឱកាសនៃ​​ការ​ពន្លូត​ទារក​ក្នុងគ​ភ៌​យ៉ាង​ខក​បំណង​ផងដែ​រ​។ ​ចំពោះ​បញ្ហានេះ​ ​ជា​ញឹក​ញយ​វេជ្ជបណ្ឌិត​អនុវត្ដ​នូវតេ​ស្ដជា​​ពិសេស ដើ​ម្បីតា​ម​ដានទំ​ហំ ​និង​សមត្ថភាពនៃ​​ស្បូន​ និង​ធ្វើការ​កែ​លម្អ​តាម​រយៈ​ការ​វះកា​ត់។​ ឧ​ទាហរណ៍​ដ៏ជា​ក់​ច្បាស់ ​គឺ​ការ​កន្រ្ដាក់​ស្បូន ​ដែល​ភាគ​ច្រើន​តម្រូវ​ឱ្យមា​នកា​រ​ជួយ​រង្គ្រោះ​ដោយ​ការវះ​​កាត់។​​៤​. ​មូល​ហេតុ​ដទៃទៀ​ត​៖ ​រចនា​សម្ព័ន្ធ​មិន​ប្រក្រតី​នៃ​ស្បូន ​ក៏​អាច​នាំ​ទៅ​រក​ការ​រលូត​កូនផ​ងដែ​រ​។ កូន​ក្រៅស្បូ​ន គឺ​​ជា​មូល​ហេតុ​មួយទៀ​ត ​ដែលកើ​ត​មានចំ​ពោះ​ការ​រលូត​កូន​។ ​ស្រ្ដី ដែ​ល​រងវិ​បត្ដិ​ដោយ​សារ​ដុំ​សាច់​លើ​ស្បូន​មាន​ឱកាស​ចម្លង​ទំនោរ​ហ្សែន​នេះ​ទៅ​កូន។​ កម្រិតនៃ​គ្រោះ​ថ្នាក់​ខ្ពស់​ដូច្នេះ ​តែង​តែ​នាំ​ទៅ​រក​ការ​រលូតកូ​ន៕​​ 
អត្ថបទ៖ ដេវីដ
Source: onlymyhealth