​​តើ​ការ​គេង​ក្បែរ​ទូរស័ព្ទ​ដៃ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខភាព​ឬ​ទេ​?​

​ប្រសិន​បើអ្ន​កមិ​ន​ចង់​បិទ​ទូរស័ព្ទ​ពេល​យប់​ យ៉ាង​ហោច​ត្រូវបិ​ទ​បណ្ដាញ​អ៊ីន​ធឺណេត​ ហើយ​គួរ​ទុក​ទូរស័ព្ទ​ចម្ងាយ 3​0.46 ​cm ​ពី​គ្រែ​គេង​។ ​​នៅក្នុ​ងពិ​ភព​លោក ​ដែលយើ​ងរ​ស់​នៅ ​ការ​ប្រើប្រា​ស់​ទូរស័្ទដៃ​ គឺ​​ជា​ប្រការ​ចាំ​បាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។​​​​តើ​ការ​គេង​ក្បែរ​ទូរស័ព្ទ​ដៃ​មាន​​គ្រោះ​ថ្នាក់​ដល់​សុខភាព​ឬ​ទេ​?​
​ ពោល​គឺ​យើ​ង​ត្រូវ​ប្រើប្រា​ស់​វា ​២៤ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ​និង ​៧ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ ​យើង​ដាក់​ទូរស័ព្ទ​ទៅ​ជា​មួយ​ ពេល​យើង​ធ្វើ​ដំណើរ​ ទៅ​ណា​មក​ណា ​​ហើយ​ប្រសិន​បើ​យើង​ភ្លេចវា​នៅ​ឯផ្ទះ​ ​យើង​មាន​អារម្មណ៍​ថាដូច​ជា​បាត់បង់​អ្វីមួ​យ​អីចឹង​។ ​យើង​មិន​បាន​បិទវា​ម្ដង​ណា​នោះ​ទេ នៅ​​វេលា​ថ្ងៃ ​ ​ហើយ​យើងថែម​ទាំង​គេង​ជា​មួយ​វា ​ពេញ​មួយ​យប់​ទៀត​ផង​។​ ទម្លាប់នេះ​អា​ច ​បង្ក​គ្រោះថ្នា​ក់ដល់​សុខ​ភាព​របស់​អ្នក។​ តើ​អ្នក​ចង់​ជ្រាប​ទេ​ថា​ ការ​គេង​ក្បែរទូ​រស័ព្ទ​ បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ឬ​ក៏​អត់​? ​យើង​សូម​បង្ហាញ​អ្នក​ នៅ​ក្នុង​អត្ថបទ​ខាងក្រោ​ម​នេះ៖​
​ប្រសិន​បើអ្​នកដូច​ជា​មនុស្ស​រាប់​លាន​នាក់​ ដែល​គេង​ដោយ​ដាក់​ទូរស័ព្ទ​នៅ​លើ​គ្រែ​គេង​ក្បែរ​​ខ្លួន​នោះ ​កត្ដានេះ​អាច​បង្ក​បញ្ហា​ជា​ច្រើន​ដល់​សុខភាពរ​បស់​អ្នក។​ រលក​វិទ្យុ​សកម្ម​ ដែល​ទូរស័ព្ទ​បញ្ចេញ ​ពិតជា​មាន​គ្រោះថ្​នាក់​ខ្លាំងណា​ស់ ​អញ្ចឹង​ក្រុម​អ្នកជំ​នាញ​មិន​ណែនាំ​ឱ្យ​អ្នក​គេង​ក្បែរ​ទូរស័ព្ទ​នោះ​ទេ។​ 
​នៅ​ម៉ោង​ ដែល​យើងកំ​ពុង​គេង​ ការ​ដាក់​ទូរស័ព្ទ​នៅក្បែ​រ​ខ្លួន​ អាច​នាំ​ទៅ​រក​ការ​សុបិន្ដ​អាក្រក់ អ​សមត្ថភាព​ក្នុង​ការ​គេង​ឱ្យ​លក់ ​​និង​រលឹកពី​គេង​ច្រើនដ​ង​ជា​រៀង​រាល់យ​ប់​។ ​កត្ដា​ទាំង​នេះ ប​ណ្ដាល​ឱ្យខូ​ច​ប្រព័ន្ធ​ នៃ​ដំណើរ​ការ​គ្រប់​គ្រង​ផ្ទាល់​ខ្លួន​ដូច​ជា ​ចង្វាក់នៃ​សកម្មភាព​ប្រចាំ​ថ្ងៃនៃ​​ដំណើរ​ការ​រាង​កាយ ​ដែល​ត្រួត​ពិនិត្យ​ដោយ​អ័រម៉ូន ​ក្នុងរ​យៈ​ពេល​២៤​ម៉ោង​ម្ដង ​ចង្វាក់​បេះដូង។​​​អង្គ​ការ​សុខ​ភាព​ពិភព​លោក​បាន​ថ្លែង​ឱ្យ​ដឹ​ង​ថា ​ឧបករណ៍អេ​ឡិក​ត្រូនិកជា​ទូ​ទៅ ​គឺ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ ​និងប​ង្កើន​ឱកាស ​នៃ​ការ​កើត​ជំងឺ​មហារីកផ​ងដែ​រ។​ ​វាផលិត​ចេញ​នូវ​ជាតិ​ពុល ​ដែល​អ្នក​វិទ្យា​សាស្រ្ដ​ភាគ​ច្រើន​មិន​ទទួល​ស្គាល់។​ ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយធ្វើ​​ឡើង​នៅ​ប្រទេស​អូស្រ្ដាលី​បាន​បង្ហាញ​ថា ​​នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​រក​ឃើញ​នូវ​ទំនាក់​ទំនង​យ៉ាង​សំខាន់​រវាង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ ​និង​ការអ​សមត្ថភាព​ក្នុង​ការ​មាន​កូន​របស់​បុរស ​ព្រម​ទាំង​ធ្វើ​ឱ្យ​ខ្សោយ​គុណ​ភាពមេ​ជីវិត​របស់​បុរស​ផង​ដែរ​។ ម្យ៉ាង​ទៀត ​វា​ធ្វើឱ្យ​កើ​ន​ឡើងក​ម្រិត​ស្រ្ដេស​ទាំង​ចំពោះ​បុរស ​និង​ស្រ្ដី៕​ ​ 
អត្ថបទ៖ ដេវីដ
source: steptohealth