​វិធី​សម្រក​ ក្បាល​​ពោះ​ដ៏​មាន​ប្រសិទ្ធ​ភាព​

​ស្ត្រី​ភាគ​ច្រើន​ តែង​តែ​បារម្ភ​ពី​ការ​ទ្បើង​ទម្ងន់ ​ជា​ពិសេស ​ការ​ដុះ​ក្បាល​ពោះ​។ ​វា​ជា​បញ្ហា​ចំ​បងដែ​ល​ស្ត្រី​ទាំង​ឡាយ​ តែង​ព្រួយ​បារម្ភ​។ ​តើ​ធ្វើដូ​ច​ម្តេច​ ទើប​នារីៗ​អាច​សម្រក​ក្បាល​ពោះ​បាន​?
​វិធី​សម្រក​ ក្បាល​​ពោះ​ដ៏​មាន​ប្រសិទ្ធ​ភាព​
​1.    ​សម្រក​ក្បាល​ពោះ ៖​ ​ពេល​ព្រឹក​ក្រោក​ពី​គេង​ រឿង​ទី​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ ​គឺ​ពិសារ​ទឹក​ឃ្មុំ​លាយ​ជា​មួ​យ​ទឹក​ក្រូច​ឆ្មារ ​ព្រោះ​ក្រូច​ឆ្មារ ​អាច​សម្រក​ទម្ងន់​បាន ​ធ្វើ​ឲ្យស្បែ​ក​ស្អាត​ រីឯ​ទឹក​ឃ្មុំ ​កាន់​តែ​ល្អ​ថែម​ទៀត។​ ​ប៉ុន្តែ​ ទឹក​ដែល​លាយ​ជា​មួយ​ទឹក​ឃ្មុំ​ និង​ក្រូច​ឆ្មារ ​ត្រូវ​តែ​ជា​ទឹក​ធម្មតា​ ដែល​មិនមែ​ន​ជា​ទឹក​ក្តៅ ​ឬ​ទឹកកក​។ ​រយៈ​ពេល ១​០​ នាទី ​ក្រោយ​ពេល​ផឹកវា​​រួច​ ទើប​អ្ន​កអា​ច​បរិភោគ​អាហារ​ពេល​ព្រឹក​បាន​។ ​អ្នក​នឹង​ឃើញ​លទ្ធផល ​ក្នុង​រយ:​ពេល៣​ ​ថ្ងៃ។​​​2.  ​  របៀប​ហាត់​ប្រាណ ​៖ ​ដាក់​ខ្លួន​គេងរា​ប​ស្មើ ​ហើយ​ដាក់​ជើង​ឲ្យ​ត្រង់​ លើក​ទ្បើង​លើកចុះ​ ១​៥​ ដង​ មួយ​ថ្ងៃ​ធ្វើ ​៣ ​ទៅ ​៤ ​ដង។​ ល​ក្ខណ:​ពិសេស​ គឺ​នៅ​ត្រង់​ពេល​ដែល​អ្នក​ដាក់​ជើង​ចុះ ​មិន​ត្រូវ​ឲ្យ​ប៉ះ​ដី​ទេ ​ធ្វើ​យ៉ាងណា​​ឲ្យ​ផុត​ពី​ដី ​ទើប​អ្នក​អាច​ទទួល​បាន​លទ្ធផល ​ដ៏​មាន​ប្រសិទ្ធ​ភាព​។ ​ជា​រួម​មក​ ការ​ស្រក​ក្បាល​ពោះ​ គឺ​ស្ថិតលើ​ការ​ហាត់ប្រា​ណ ​ឲ្យ​តែ​ធ្វើ​បាន​ល្អ ហើ​យរួ​ម​ផ្សំ​ជា​មួយ​អាហារ​ដែល​អ្នក​បរិភោគ​ អ្នក​នឹង​ទទួល​បាន​រាងដ៏​​ស្អាត​ជាក់​ជា​មិន​ខានឡើ​យ៕​ ​
អត្ថបទ៖ ដេវីដ