ពេលណា​​ដែលទ្វាមាសមានការ​ឈឺចាប់?

តើតំបន់ឯកជន​របស់អ្នក​មានការឈឺចាប់ខ្លាំង​ក្រោយពេល​រួមភេទ ឬមុនពេល​រួមភេទ? ប្រសិនបើ​ដូច្នេះមែន វាជា​បញ្ហាមួយ​ដែលអ្នក​គួរព្រួយបារម្ភ។ ការឈឺចាប់​ទ្វាមាស​បណ្តាល​មកពី​បញ្ហា​ជាច្រើន​យ៉ាង។ បញ្ហាមួយចំនួន​នៃការចេញ​កន្ទួល​រមាស់ និងឈឺចាប់ទ្វាមាស​ដោយសារ​ការឆ្លងមេរោគ​ផ្សិត​ធ្ងន់ធ្ងរ, ឆ្លងមេរោគ​បាក់តេរី និងអាច​ជា​ការឆ្លងមេរោគ​តាម​ទឹក​នោម។

ពេលណា​​ដែលទ្វាមាសមានការ​ឈឺចាប់?

 

ការចេះថែរក្សាទ្វាមាស​ឲ្យបាន​ល្អ ជារឿង​មួយសំខាន់​ណាស់សម្រាប់​ស្ត្រីគ្រប់រូប។ ត្រូវចៀស​ឲ្យឆ្ងាយ​ពីផលិតផល​មិន​ល្អដូចជា សាប៊ូគីមី, ទឹកលាង​សម្អាត​ទ្វាមាស និង​ស្ព្រាយ៏​បំបាត់​ក្លិន ជាវិធីអាច​ការពារពី​ការឆ្លងមេរោគ​លើតំបន់​ឯកជន។ ប្រសិនបើអ្នក​ថែរក្សាទ្វាមាស​របស់អ្នក​បានយ៉ាង​ល្អ ហើយ​ប្រសិនបើ​វានៅតែ​មាន​ការឈឺចាប់ យល់​ល្អគួរ​ទៅជួប​នឹងអ្នក​ជំនាញផ្នែក​រោគស្ត្រីឲ្យ​បាន​ឆាប់រហ័ស​បំផុត។

ការបង្កាត់ភ្លើងស្នេហ៏
ហេតុផលមួយដែលធ្វើឲ្យទ្វាមាស​របស់អ្នកមានការឈឺចាប់​ដោយសារ​បញ្ហាការប៉ះទង្គិច​គ្នាក្នុង​ពេលបង្កាត់​ភ្លើងស្នេហ៏។ ប្រសិនបើ​អ្នក ឬដៃគូរបស់​អ្នកគ្មាន​ទឹករំអិលទេ វានឹង​បណ្តាល​ឲ្យ​ឈឺចាប់។

ភាព​ស្ងួត
ភាពស្ងួត​ជាបញ្ហាទូទៅមួយ​ដែលស្ត្រីភាគច្រើន​ជួបប្រទះ។ មូលហេតុចម្បង​ដែលធ្វើឲ្យទ្វាមាស​ស្ត្រីស្ងួត​គឺ ដោយសារការ​ទទួលទាន​របបអាហារ​មិនបាន​ត្រឹមត្រូវ, ការទទួលទាន​ថ្នាំ​អរម៉ូន។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានឲ្យ​ដឹងថា ថ្នាំរក្សាគភ៌​មានកម្រិត​អរម៉ូនអឺសស្ត្រូសែន​ទាប ដូច្នេះធ្វើឲ្យជាតិសំណើម​របស់ទ្វាមាស​ស្ងួត ហើយ​អន់ថយ។

ឆ្លងមេរោគ​ផ្សិត
ភាព​ស្ងួត និងអារម្មណ៏​រមាស់លើទ្វាមាស​នឹងកើតឡើង នៅពេលឆ្លង​មេរោគផ្សិត​លើទ្វាមាស។ ដោយសារតែ​ភាពស្ងួត ទើបវា​ធ្វើឲ្យអ្នកមាន​ការឈឺចាប់។ ប្រសិនបើ​អ្នក​ជួប​នឹងអាការៈ​បែបនេះ យល់ល្អ​ត្រូវទៅ​ព្យាបាល។

ជំងឺស្វាយ
ជំងឺស្វាយគ្មាន​វិធីណាអាច​ព្យាបាលឲ្យជាសះស្បើយ​បានឡើយ។ តែទោះបីជាយ៉ាង​ណា ប្រសិនបើអ្នក​សង្កេតឃើញ​ថា មានកន្ទួល​ក្រហមពង​បែកលើតំបន់ឯកជន​របស់អ្នក អ្នកគួរតែ​ទៅជួប​នឹងវេជ្ជបណ្ឌិត។ ការមិនអើពើនឹង​ជំងឺឆ្លងតាម​ការរួមភេទ ទីបំផុតនឹង​ធ្វើឲ្យបញ្ហាកាន់​តែធ្ងន់ធ្ងរឡើង ធ្វើឲ្យពិបាកក្នុង​ការព្យាបាល។

ជំងឺរលាកឆ្អឹង​ត្រគាក
ប្រសិនបើអ្នក​មានការឈឺចាប់ក្នុង​ពេលអាអូនតូចសម្រុក​ចូល និងក្នុងកំឡុង​ពេលមករដូវ អាការៈបែបនេះ​បញ្ជាក់ថា អ្នកមាន​ជំងឺរលាកឆ្អឹងត្រគាក៕

ដោយ៖ ដារ៉ា

ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!