ដើមចំប៉ីនៅ​សួន​ច្បារ​មុខ​ក្រសួងការពារជាតិ​ដល់​រដូវ​ជ្រុះ​ស្លឹក មន្ទីរ​ជំនាញ​បាញ់ថ្នាំ​​សម្លាប់​​សត្វល្អិត​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់ឆ្នាំ​ក្នុង​ខែតុលា ​ដើមចំ​ប៉ី​នៅ​លើ​សួនច្បារ​មុខ​ក្រសួងការពារជាតិ ដល់​រដូវ​ជ្រុះ​ស្លឹក ​។ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២០ ​តុលា ​២០១៥​ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ​បាន​បាញ់ថ្នាំ​ដើមចំ​ប៉ីជា​ថ្នាំ​សម្លាប់សត្វល្អិត​ផង និង​ជម្រុះ​ស្លឹក​ចាស់​ចេញ​ផង ដើម្បី​ឲ្យ​ឆាប់​លាស់​ស្លឹក​ថ្មី ហើយ​នៅ​ពេល​ខាង​មុខ​នេះ​នឹង​បាញ់ថ្នាំ​វីតាមីន​បន្ថែមទៀត ដើម្បី​ឲ្យ​ស្លឹក​ខៀវខ្ចី​ល្អ​ស្រស់​បំពង ដែល​ការងារ​នេះ​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ ៕​