ព្រឹក​នេះ​! បន្ត​បើក​សវនាការ​លើ​សំណុំរឿង​ចម្លង​មេរោគ​អេ​ដស៍​អ្នក​ភូមិ​រកា ខណៈ​ជនជាប់ចោទ​នៅ​តែ​ឆ្លើយ​បដិសេធ

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ត្រូវ​បាន​នាំ​មក​ដល់​សាលាដំបូង​ខេត្ត​ជា​ថ្មី​ទៀត នា​វេលា​ម៉ោង​​០៨​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៥ នេះ ដើម្បី​បន្ត​បើក​សវនាការ​សាកសួរ ពាក់ព័ន្ធ​លើ​សំណុំរឿង​ការ​ចម្លង​មេរោគ​អេ​ដស៍​ដល់​អ្នក​ភូមិ​រកា ក្នុង​នោះ​គេ​ឃើញ​ខាង​ភាគី​ដើមបណ្តឹង​ថ្មី​ទៀត (​ជន​រង​គ្រោះ​)​ចំនួន​ជាង​១០​នាក់ បាន​មក​ចូលរួម​ក្នុង​បន្ទប់​សាកសួរ​ផង
ដែរ ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុខ​សាលាដំបូង​ខេត្ត គេ​ឃើញ​មាន​ឆ្មាំ​គុក​, កងកម្លាំង​ប៉ូលិស និង​កម្លាំង​ប៉េ​អឹ​ម​ជា​ច្រើន​នាក់​បាន​មក​ឈរ​ការពារ​ដូច​ថ្ងៃ​ម្សិលមិញ​ដែរ រួម​ទាំង​មាន​ក្រុម​សាច់ញាតិ​របស់​គ្រូពេទ្យ​យ៉ែ​ម ជ្រិ​ន ផង​។

ប្រភពបន្ត​ថា​ កាលពី​ថ្ងៃ​ទី​២១ តុលា នោះ ការ​សាកសួរ​របស់​ចៅក្រម គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​លទ្ធផល​នៅឡើយ​ទេ ខណៈ​ដែល​ខាង​ភាគី​ជន​រង​គ្រោះ បាន​ធ្វើការ​ទាមទារ​នូវ​សំណង ហើយ​និង​សុំ​ឱ្យ​តុលាការ​ត្រូវ​តែ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ប្រសិនបើ​រក​ឃើញ​ភាព​ខុស​ណាមួយ ឬ​ក៏​មាន​ភស្តុ​តាង​ជាក់លាក់​ហើយ​នោះ ។

ចំណែកឯ​គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន វិញ ហាក់ដូចជា​មិន​ចង់​និយាយ​ស្តី និង​​មិន​បាន​ឆ្លើយ​នូវ​អ្វី​គ្រប់គ្រាន់​ជាមួយ​ចៅក្រម​ដែល​បាន​សាក​សួរ​នោះ​ទេ គ្រាន់តែ​បាន​ព្យាយាម​ឆ្លើយ​បដិសេធ​ថា គាត់​មិន​បាន​ធ្វើ​ខុស​ឡើយ ។

គួររំលឹកថា ការ​ធ្វើ​តេស្តឈា​ម​​​ក្នុង​ស្រុក​សង្កែ​​ ប្រទះឃើញ​អ្នក​​មាន​ផ្ទុក​មេរោគ​អេដស៍​កើន​ចំនួន​៩០​​នាក់ហើយ​​​ក្នុង​ភូមិ-ឃុំ​​រកា​