គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ព្រឹកនេះក្រោម​អធិបតី​សម្តេច​តេ​ជោ ហ៊ុន សែន

រាជ​ធានី​ភ្នំពេញ​ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ២០១៥នេះ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ មាន​របៀបវារៈ​សំខាន់​ៗ​មួយ​ចំនួន ដែល​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​និង​អនុម័ត ។

ជា​ការ​កត់សម្គាល់ តាម​ធម្មតា​គណៈរដ្ឋមន្ត្រី​តែងតែ​បើក​សម័យប្រជុំ​ពេញអង្គ​ប្រចាំ​ស​ប្តា​ហ៍​នូវ​រៀងរាល់ថ្ងៃ​សុក្រ ប៉ុន្តែ​ដោយសារ​នៅ​ចុង​សបា្ត​ហ៍​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៧ តុលា ២០១៥​នៅ​សាធារណរដ្ឋ​បារាំង​តាម​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្ច័​រ ហូ​ឡង់​នោះ ទើប​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ត្រូវ​លើកយក​មក​ធ្វើ​នៅ​ថ្ងៃពុធនេះ ៕