ស្រវឹង​បើករថយន្ត​បុក​អ្នកជិះម៉ូតូ​ម្នាក់រ​បួ​ស​ធ្ងន់​ និង​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​

​រាជធានី​ភ្នំពេញ​៖​ជន​ជាតិចិន​ស្រវឹងស្រា​ជោក​បើករថយន្ត​ម៉ាក​Rave4 មួយគ្រឿង​បុក រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៥​ផ្ទាំង​ដួល​រាប​ដល់​ដី និង​ជ្រុល​បុក​ម៉ូតូ​កូន​ទា​មួយគ្រឿង​បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Rav4 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-9444 បើកបរ​ដោយ​ជនជាតិ ៤​នាក់ ក្នុងស្ថានភាព​ស្រវឹងស្រា​ជោក ដោយ​បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​៥​ផ្ទាំង រួច​បន្ត​ទៅបុក​ម៉ូតូ​កូន​ទា​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​បាន​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕